មន្រ្តីសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តមណ្ឌលគិរី បានបន្តចុះត្រួតពិនិត្យទំនិញខូចគុណភាពនៅតាមតូបលក់ចាប់ហ៊ួយនានា និងផ្សព្វផ្សាយខិតប័ណ្ណ (Flyer) លើខ្លឹមសារការស្វែងយល់អំពីអំពើមិនសុច្ចរិតក្នុងធុរកិច្ចពាក់ព័ន្ធនឹងប្រេងឥន្ធនៈ

អត្ថបទដោយ៖
Kien Sereyvuth

មន្រ្តីសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តមណ្ឌលគិរី ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត នគរបាលប្រឆាំងនឹងបទល្មើសសេដ្ឋកិច្ចខេត្ត និងអាជ្ញាធរដែនដី ព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ បានចុះត្រួតពិនិត្យផលិតផលទំនិញ និងម្ហូបអាហារ នៅតាមតូបលក់ចាប់ហ៊ួយនានា និងផ្សព្វផ្សាយខិតប័ណ្ណ (Flyer) លើខ្លឹមសារការស្វែងយល់អំពីអំពើមិនសុចរិតក្នុងធុរកិច្ចពាក់ព័ន្ធនឹងប្រេងឥន្ធនៈ ស្ថិតនៅឃុំពូជ្រៃ ស្រុកពេជ្រាដា និងនៅតាមបណ្តាក្រុង/ស្រុក ក្នុងខេត្តមណ្ឌលគិរី។
ប្រធានសាខា ក.ប.ប លោក ចាន់ វាសនា បានឱ្យដឹងថា ការចុះត្រួតពិនិត្យនេះ គឺផ្តោតសំខាន់ទៅលើទំនិញវេចខ្ចប់ស្រាប់ ភេសជ្ជៈ និងចំនីអាហារដែលអាជីវករដាក់តាំងលក់ នៅតាមផ្ទះលក់ចាបហ៊ួយនានា ដើម្បីពិនិត្យគុណភាព សុវត្ថិភាពចំនីអាហារ ក្នុងគោលបំណង ការពារផលប្រយោជន៍ និងសុខភាពអ្នកប្រើប្រាស់។ លោក បន្ថែមថា ការចុះត្រួតពិនិត្យនេះ មន្ត្រីជំនាញបានធ្វើតេសរកសារធាតុគីមីហាមឃាត់ លើបន្លែជាច្រើនមុខ និងម្ហូបអាហារ ជាលទ្ធផលពុំមានសារធាតុហាមឃាត់ទាំងនោះទេ ហើយក៏បានត្រួតពិនិត្យទំនិញវេចខ្ចប់ស្រាប់ ដើម្បីស្វែងរកទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ ជាលទ្ធផលសមត្ថកិច្ច បានដកហូតនំពាផលិតផលនៅវៀតណាម ចំនួន០៤កញ្ចប់ ដែលខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ផងដែរ។
បន្ទាប់មក មន្រ្តីជំនាញ បានផ្សព្វផ្សាយខិតប័ណ្ណ (Flyer) លើខ្លឹមសារ “ការស្វែងយល់អំពីអំពើមិនសុចរិតក្នុងធុរកិច្ចពាក់ព័ន្ធនឹងប្រេងឥន្ធនៈ” ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងអំពីប្រធានបទ ដល់ម្ចាស់ស្ថានីយ និងដេប៉ូលក់ប្រេងឥន្ធនៈ ជាពិសេស ចែកជូននូវឯកសារបទប្បញ្ញត្តិបច្ចេកទេសពាក់ព័ន្ធនឹងការដាក់លក់ប្រេងឥន្ធនៈ។ មន្រ្តីជំនាញ ក៏បានចុះណែនាំអំពីខ្លឹមសារខិតប័ណ្ណ និងបិតខិតប័ណ្ណទាំងនេះនៅតាមស្ថានីយ និងដេប៉ូលក់ប្រេងឥន្ធនៈ ក៏ដូចជាតាមទីសាធារណៈមួយចំនួន ដែលជាគោលដៅពាក់ព័ន្ធ ដើម្បីឱ្យសាធារណៈជន ជាពិសេស ម្ចាស់ស្ថានីយ និងដេប៉ូលក់ប្រេងឥន្ធនៈ អាចទាញយកឯកសារបទប្បញ្ញត្តិពាក់ព័ន្ធនឹងអាជីវកម្មប្រេងឥន្ធនៈ និងទំនាក់ទំនង អគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីសួរឬផ្តល់ព័ត៌មាន តាមរយៈការស្កេន QR code ក្នុងខិតប័ណ្ណនេះផងដែរ៕ពលៈ

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner