ប្រធានគណៈកម្មាធិការសាខាកាកក្រហមខេត្តក្រចេះ នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះជាង១០០គ្រួសារ នៅក្រុងក្រចេះ

អត្ថបទដោយ៖
Kien Sereyvuth

ឯកឧត្តម វ៉ា ថន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ រួមជាមួយឯកឧត្តម លោកជំទាវជាសមាជិក សមាជិកាសាខា ក្រុមប្រតិបត្តិសាខា អនុសាខាក្រុង អាជ្ញាធរក្រុងបានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា ជនពិកា និងស្រ្តីមេម៉ាយ កុមារកំព្រា សរុបចំនួន១០១គ្រួសារ មកពីសង្កាត់ចំនួន៥ ក្នុងក្រុងក្រចេះ ដែលប្រព្រឹត្តទៅនៅស្នាក់ការអនុសាខាក្រុង ព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០។
ឯកឧត្តម វ៉ា ថន បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ច កាលសម្តេចតែងតែយកចិត្តទុក ដាក់គិតគូរពីសុខុមាលភាព ជីវ ភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុល ជំនឿសាសនា ឫនិន្នាការនយោបាយណាមួយឡើយ។
ឯកឧត្តម មានប្រសាសន៍ថា «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា មិនទុកនណាម្នាក់ចោល គឺទីណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហមកម្ពុជា ជាក់ស្តែងប្រជាពលរដ្ឋងាយរងគ្រោះនាពេលនេះ ទទួលបានអំណោយមនុស្សធម៌ពីកាកបាទ ក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដើម្បីជួយសម្រាកនូវទុក្ខលំបាកបានមួយរយៈផងដែរ។
 ឯកឧត្តម ក៍បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ត្រូវចេះរៀបចំអនាម័យលំនៅដ្ឋានឱ្យបានស្អាត និងថែទាំសុខភាពឱ្យបានល្អ តាមរយៈរស់នៅស្អាត ហូបស្អាត និងផឹកស្អាត និងត្រូវចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយក៏ត្រូវចេះចិញ្ចឹមសត្វ និងដាំដំណាំបន្លែចម្រុះផ្សេងៗនៅក្នុងភូមិស្ថាន ដើម្បីជាជំនួយដល់ដល់ជីវភាពកាន់តែល្អប្រសើរឡើង។
   សូមបញ្ជាក់ថា អំណោយមនុស្សធម៌ដែលផ្តល់ជូនប្រជាពល រដ្ឋងាយរងគ្រោះចំនួន១០១ គ្រួសានាពេលនេះ ក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម ត្រីខ ១០ កំប៉ុង មី ១កេះ ឃីត ១កញ្ចប់ ថវិការ ២ម៉ឺនរៀល និងសម្ភារៈការពារជំងឺកូវីដ១៩៕ដោយ ម៉េង គាង

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner