អាជ្ញាធរស្រីលង្កាបញ្ជាក់ថា ចំនួនអ្នកស្លាប់បន្តកើនដល់២៩០នាក់ និងជាង៥០០នាក់ទៀតរបួស ក្នុងករណីវាយប្រហារបំផ្ទុះគ្រាប់ជាបន្តបន្ទាប់ក្នុងទីក្រុង Colombo

ស្រីលង្កា៖ តួលេខជនរងគ្រោះបាត់បង់ជីវិត គិតមកទល់ពេលនេះ ដោយសារតែករណីវាយប្រហារដោយបំផ្ទុះគ្រាប់បែកជាបន្តបន្ទាប់យ៉ាងកក្រើក នៅប្រទេសស្រីលង្កាបានបន្តកើនដល់២៩០នាក់ និងច្រើនជាង៥០០នាក់ទៀតរងរបួស ខណៈបណ្តាមេដឹកនំាពិភពលោកបានប្រកាសថ្កោលទោសយ៉ាងធ្ងន់ធ្ងរ និងអាជ្ញាធរក៏បានចាប់ខ្លួនជនសង្ស័យ៧នាក់ផងដែរ ។

ទន្ទឹមគ្នានេះដែរ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង នៅថ្ងៃអាទិត្យម្សិលមិញ បានផ្ញើសារចូលរួមរំលែកទុក្ខទៅកាន់សមភាគីស្រីលង្កាលោក Maithripala Sirisena ក៏ដូចជាក្រុមគ្រួសារជនរងគ្រោះ ដែលបានបាត់បង់ជីវិតសមាជិករបស់ខ្លួន នៅក្នុងហេតុការណ៍វាយប្រហារបំផ្ទុះគ្រាប់បែកដ៏អាក្រក់បំផុតនេះ ។ គួរបញ្ជាក់ថា ការវាយប្រហារបំផ្ទុះគ្រាប់បែកជាបន្តបន្ទាប់នេះ បានកើតឡើងនៅថ្ងៃអាទិត្យសប្តាហ៍មុននេះ ស្របពេលដែលមនុស្សម្នាជាច្រើននាំគ្នាចូលរួមពិធីបុណ្យ គ្រឹស្ដសាសនា Easter Sunday នៅឯវិហារគ្រឹស្ដ St. Anthony ក្នុងទីក្រុង Colombo វិហារគ្រឹស្ដ St. Sebastian ក្នុងទីក្រុង Negombo និងវិហារគ្រឹស្ដ Zion Church ស្ថិតនៅទីក្រុង Batticaloa រួមទាំងសណ្ឋាគារចំនួន៣កន្លែងផ្សេងទៀត ដូចជា Shangri-La Cinnamon Grand និង Kingsbury ក្នុងទីក្រុង Colombo ។

ហើយរហូតមកទល់ពេលនេះ មិនទាន់មានក្រុមណាមួយចេញមុខទទួលខុសត្រូវលើការវាយប្រហារនេះនៅឡើយទេ រីឯអាជ្ញាធរស្រីលង្កាកំពុងដុតដៃដុតជើងក្នុងការរឹតបន្តឹងសន្តិសុខ និងស៊ើបអង្កេត ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner