លួចម៉ូតូគេមិនទាន់បានផង ត្រូវប៉ូលិសក្របួចជាប់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ភ្នំពេញថ្មី ធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ ករណីលួចយកម៉ូតូ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង១២និង៣០នាទី នៅចំណុចផ្ទះជួលលេខ៦២១ ផ្លូវលេខ១៩៧២ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សាយ រស្មី ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅសង្កាត់ទំនប់ទុក ខណ្ឌមានជ័យ (មានសារធាតុញៀន)។ ចំណែកជនរងគ្រោះឈ្មោះ ប៉ិល សំណាង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ កម្មករ ស្នាក់នៅផ្ទះផ្ទះជួលលេខ៦២១ ផ្លូវលេខ១៩៧២ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។សម្ភារៈបាត់បង់៖ ម៉ូតូ១គ្រឿង ម៉ាកនិច ពណ៌ស ផលិតឆ្នាំ២០១៤ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1F-4206 ជនរងគ្រោះ ។ សម្ភារៈបន្សល់ទុក៖ ម៉ូតូ១គ្រឿង ម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1V-3252 របស់ជនសង្ស័យ ។

ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងល្បាតភ្នំពេញថ្មី បានធ្វើការល្បាតក្នុងភូមិសាស្ត្រដល់ចណុចកើតហេតុខាងលើ បានឃើញជនសង្ស័យកំពុងជិះម៉ូតូតាមផ្លូវ ដោយមានការសង្ស័យ កម្លាំងល្បាតយើងបានឃាត់ជនសង្ស័យឲ្យឈប់ធ្វើការសាសួរ រួចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួននិងបក្ខពួកឈ្មោះ ម៉ាប់ បានធ្វើសកម្មភាពឆ្កិះសោរបន្ទប់របស់ជនរងគ្រោះ លួចយកម៉ូតូ ម៉ាកនិច១គ្រឿង ដោយឈ្មោះ ម៉ាប់ ជាអ្នកជិះម៉ូតូទៅមុនបាត់ បន្ទាប់មកសមត្ថិកិច្ចយើងបាននាំខ្លួនជនសង្ស័យ កមធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មីតែម្តង។
បច្ចប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner