សមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លាឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចទូរស័ព្ទដៃ
ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទឹកថ្លា ធ្វើការឃាត់ខ្លួនក្រោយពីរូបគេបានធ្វើសកម្មភាពចូលលួចយកទូរស័ព្ទដៃរបស់ជនរងគ្រោះ ។ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង០៤ និង០០នាទី នៅចំណុចផ្ទះជួលលេខ២៤៥ ផ្លូវលេខ១១អា ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ជនសង្ស័យមាន ឈ្មោះ ផល កន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវបេតុង ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។ ចំណែកជនរងគ្រោះមានឈ្មោះ ផាត់ មករា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករ ស្នាក់នៅផ្ទះជួលលេខ២៤៥ ផ្លូវលេខ១១អា ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
សម្ភារៈបន្សល់ទុក ៖ទូរសព័ទ្ទដៃ០១គ្រឿង ម៉ាកសាំសុង ប្រល់ឲ្យជនរងគ្រោះវិញ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានដាក់ទូរស័ព្ទដៃរបស់ខ្លួនសាកថ្មនៅលើក្បាលគ្រែដេក រហូតដល់ម៉ោងកើតហេតុខាងលើ ជនរងគ្រោះក្រោកពីដេករកមើលទូរស័ព្ទរបស់ខ្លួនមិនឃើញ ក៏បានបើកកាមេរ៉ាសុវត្តិភាពមើល ឃើញជនសង្ស័យកំពុងធ្វើសកម្មភាព ចូលក្នុងបន្ទប់របស់ជនរងគ្រោះលួចយកទូរសព្ទ័ដៃ រួចគេចខ្លួន ។
លុះដល់ថ្ងៃទី២១ខែ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ២៣ និង០០នាទី ជនរងគ្រោះឃើញជនសង្ស័យកំពុងទិញទឹកសុទ្ធនៅតាមផ្លូវ ក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ថិកិច្ចប៉ុស្តិ៍រដ្ឋបាលទឹកថ្លា ធ្វើការសាកសួរ ។
បច្ចប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ៕ធ.ដ