លោកជំទាវ ម៉ែន សំអន ប្រកាសសេចក្តីសម្រេចក្រុមការងារថ្នាក់ជាតិថ្មី និងបន្តការងារសម្រាប់ក្រុមការងារនីតិកាលទី៦ នៃរដ្ឋសភា ចុះខេត្តស្វាយរៀងចំនួន១៤៦នាក់
ស្វាយរៀង៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ បានធ្វើការប្រកាសសេចក្តីសម្រេចក្រុមការងារថ្នាក់ជាតិថ្មី នឹងបន្តការងារសម្រាប់ក្រុមការងារនីតិកាលទី៦ នៃរដ្ឋសភា របស់ក្រុមការងារថ្នាក់ជាតិចុះខេត្តស្វាយរៀងចំនួន១៤៦នាក់ ។នៅក្នុងពិធីនេះមានការចូលរួមពីអស់លោកលោកស្រី ជាក្រុមការងារថ្នាក់ជាតិ និងអ្នកដែលពាក់ពន្ធ័ប្រមាណ១០០០នាក់ផងដែរ ។
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងនូវការកោតសរសើរដោយស្មោះ ចំពោះអស់លោក លោកស្រី ដែលបានចុះផ្ទាល់តាមមូលដ្ឋាន និងបានយកអស់ពីស្មារតី កម្លាំងកាយចិត្តក្នុងការបំពេញភារកិច្ច និងជួយគាំទ្រយ៉ាង សកម្មគ្រប់សកម្មភាពរួមចំណែកតាមដានការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់ រាជរដ្ឋាភិបាល និងរួមចំណែកជួយខេត្តស្វាយរៀង ទទួលបានជោគជ័យរាល់ភារកិច្ចជាបន្តបន្ទាប់ ពិសេស ការធានាស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដែលបានបង្កលក្ខណៈងាយស្រួល ដល់ការអភិវឌ្ឍលើគ្រប់វិស័យ ។
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងទៀតថាក្រុមការងារត្រូវទាក់ទង ដោយផ្ទាល់ជាមួយប្រជាជននៅមូលដ្ឋាន ដោយក្តាប់ឲ្យបានច្បាស់លាស់រាល់សំណូមពរ ឬសគល់នៃបញ្ហាការប្រឈម និងការលំបាករបស់ប្រជាជនទូទៅ និងរិះរកគ្រប់មធ្យោបាយ ជួយសម្រួល និងដោះស្រាយឲ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព ដើម្បីផ្តល់ភាពកក់ក្តៅ និងការជឿរជាក់លើរាជរដ្ឋាភិបាល ។ ក្តាប់ឲ្យបានច្បាស់លាស់រាល់សំណូមពរ ឬសគល់នៃបញ្ហា ការប្រឈម និងការលំបាករបស់ប្រជាជនទូទៅ និងរិះរកគ្រប់មធ្យោបាយ ជួយសម្រួល និងដោះស្រាយ ឲ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព ដើម្បីផ្តល់ភាពកក់ក្តៅ និងការជឿរជាក់លើរាជរដ្ឋាភិបាល ។
លោកជំទាវបានបន្តថាក្រុមការងារត្រូវបន្តអនុវត្តឲ្យជោគជ័យ នូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ពិសេស យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ធ្វើកំណែទម្រង់ស៊ីជម្រៅ ក្នុងនោះមានវិស័យ៤ ជាអាទិភាពគឺទឹក ភ្លើង ផ្លូវ មនុស្សកាត់បន្ថយភាពអសកម្មរបស់ថ្នាក់ដឹកនាំ និងមន្ត្រីដោយបន្តការអនុវត្តតាមទិសស្លោក “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” ។
លោកជំទាវបានបញ្ជាក់ថាលើសពីនេះទៀត រាជរដ្ឋាភិបាល ក៏បានត្រៀម លក្ខណៈជាស្រេច ដើម្បីធ្វើកំណែទម្រង់នានាក្នុងគោលបំណងពង្រឹងសមត្ថភាពមន្ត្រីរាជការស៊ីវិល និងវិស័យឯកជន ដើម្បីទទួលបានផលចំណេញជាអតិបរិមា ពីការធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់កម្ពុជាទៅក្នុងសហគមសេដ្ឋកិច្ចអាស៊ាន ក្នុងតំបន់ផ្សេងទៀត និងក្នុងសកលលោក ៕ធ.ដ