រុស្ស៊ីស្វាគមន៍លោក Zelensky ដែលទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី ក្នុងការបោះឆ្នោតប្រធានាធិបតីអ៊ុយក្រែន
រុស្ស៊ី៖ អនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Grigory Karasin នៅថ្ងៃអាទិត្យសប្តាហ៍មុននេះ បានសំដែងការស្វាគមន៍ចំពោះលទ្ធផលបោះឆ្នោតដែលបង្ហាញថា តារាកំប្លែងអ៊ុយក្រែន លោក Volodymyr Zelensky បានទទួលជ័យជម្នះភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតប្រធានាធិបតី ។
បើតាមលទ្ធផលបោះឆ្នោតបឋមនៃការបោះឆ្នោតប្រធានាធិបតីជុំទី២ លោក Zelensky មានអាយុ៤១ឆ្នាំ ដែលបានទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតជុំទី១កាលពីជាង៣សប្ដាហ៍មុន បានទទួលសំឡេងគាំទ្រច្រើនជាង៧០ភាគរយ ខណៈប្រធានាធិបតីបច្ចុប្បន្ន លោក Petro Poroshenko ទទួលបានសំឡេងគាំទ្រត្រឹមតែ២៥ភាគរយ ហើយលោកក៏បានទទួលស្គាល់បរាជ័យនេះដែរ ។
ផ្ទុយទៅវិញ បើសិនជាលទ្ធផលបោះឆ្នោតខាងលើពិតជាត្រឹមត្រូវនោះ លោក Petro Poroshenko នឹងត្រូវឡើងកាន់តំណែងជាប្រធានាធិបតីអ៊ុយក្រែនសម្រាប់អណត្តិ៥ឆ្នាំ ។ ក៏ប៉ុន្តែលោកក៏ត្រូវប្រឈមមុខនឹងការដោះស្រាយជាច្រើនផងដែរ ក្នុងនោះរួមទាំងការឃុំខ្លូននាវិកអ៊ុយក្រែន២៤នាក់ពីសំណាក់អាជ្ញាធររុស្ស៊ី បន្ទាប់ពីមានការប៉ះទង្គិចគ្នាកាលពីខែវិច្ឆិកា ឆ្នំា២០១៨ នៅឯច្រកសមុទ្រ Kerch ៕ធ.ដ