ខេមរៈសហព័ន្ធតេក្វាន់ដូ WT បើកវគ្គបណ្តុះបណ្តាលគ្រូបង្វឹក កម្រិតមូលដ្ឋាន រយៈពេល៤ខែ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ខេមរៈសហព័ន្ធតេក្វាន់ដូ WT បើកវគ្គបណ្តុះបណ្តាលគ្រូបង្វឹក កម្រិតមូលដ្ឋាន រយៈពេល៤ខែឲ្យក្លាយគ្រូបង្វឹក នៅតាមសាលារៀនរដ្ឋ និងក្លិបតាមបណ្តាលខេត្តនានា។ លោក ឆយ យ៉ុងសុក គ្រូបង្វឹកជម្រើសជាតិបាន ឲ្យដឹងថា វគ្គបំប៉នដល់គ្រូបង្វឹកលើកនេះ ផ្តោត សំខាន់ លើការហ្វឹកហាត់បច្ចេកទេស វិញ្ញាសាសម្តែងមេគុន ចំពោះសិក្ខាកាមទំាងអស់ ក្រោយពីបញ្ចប់ នឹងត្រូវ បន្តបំពេញបេសកកម្ម ទៅតាមសាលារៀននានានៅទូទាំងប្រទេស ហើយការបង្ហាត់បង្រៀន ដោយរូបលោកផ្ទាល់រៀងរាល់ថ្ងៃសៅរ៍ និងអាទិត្យនៅអាគារប៊ូយ៉ុង នៃពហុកីឡដ្ឋានជាតិ ។

លោកគ្រូបានបន្តថា វគ្គនេះធ្វើឡើងក្នុងគោលបំណង អភិឌ្ឍន៍វិស័យកីឡាតេក្វាន់ដូWTនៅប្រទេសកម្ពុជា ស្របតាមផែនការមេរបស់ប្រធានខេមរសហព័ន្ធជំរុញ ពង្រីកកីឡាមួយនេះមានទូទំាងប្រទេស និងត្រៀមដាក់បញ្ជូនលើកការសិក្សាតាមសាលារដ្ឋ។វគ្គបណ្តុះបណ្តាលនេះ អាចប្រព្រឹត្តទៅបាន ដោយ សារបានថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការជួយពន្លឿនខេមរសហព័ន្ធ តេក្វាន់ដូ ដើម្បីធ្វើការបណ្តុះបណ្តាល ធនធានមនុស្ស ដូចជាមន្ត្រីបច្ចេកទេស អាជ្ញាកណ្ដាល-ចៅក្រម និងគ្រូបង្វឹកតេក្វាន់ដូថ្នាក់មូលដ្ឋាន ថ្នាក់ជាតិ និងថ្នាក់អន្តរជាតិជាដើម សម្រាប់ត្រៀមធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នាឆ្នាំ២០២៣ខាងមុខ និងត្រៀមចូលរួមក្នុងកម្មវិធីប្រកួតជាលក្ខណៈអន្តរជាតិនានា។

លោក គង់ សក្ខិដា អគ្គលេខាធិការ នៃប្រធានខេមរសហព័ន្ធតេក្វាន់ដូ WTបាន ឲ្យដឹងថា កន្លងមកសហព័ន្ធធ្លាប់បើកវគ្គបណ្តុះបណ្តាលយើងរៀបចំចែកចេញជា២វគ្គ ដែលមានសិក្ខាកាមចូលរួមចំនួន៥០នាក់មកពីរាជធានីខេត្តចំនួន៤ គឺភ្នំពេញ កណ្តាល បាត់ដំបង់ និងសៀមរាប។
កាលពីឆ្នាំ២០១៩ សហព័ន្ធបានបើកវគ្គបណ្តុះបណ្តាលអាជ្ញាកណ្ដាល ចៅក្រម តេក្វាន់ដូ ថ្នាក់មូលដ្ឋាន និង ថ្នាក់ជាតិមានសិក្ខាកាមសរុបចំនួន ២៥នាក់ នៅសាលហ្វឹកហាត់តេក្វាន់ដូប៊ូយ៉ុង-ខ្មែរ បង្រៀនដោយអាជ្ញាកណ្តាលអន្តរជាតិ លោក ហែម សំណាង និងលោក ឃឹម សត្ថា៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner