អ្នកជំនាញជាន់ខ្ពស់អាម៉េរិកអះអាងថា បច្ចុប្បន្នការឆ្លងរាតត្បាត COVID-19 នៅក្នុងសហរដ្ឋអាម៉េរិក គឺមានសភាពធ្ងន់ធ្ងរបំផុត

អត្ថបទដោយ៖
Kien Sereyvuth

សហរដ្ឋអាម៉េរិក៖ មន្ត្រីសុខាភិបាលជាន់ខ្ពស់អាមេរិក លោក អាន់ថូនី ហ្វូស៊ី បានអះអាងថា សហរដ្ឋអាម៉េរិកនៅតែកំពុងស្ថិតក្នុងស្ថានភាពលំបាកដដែល ដោយមិនទាន់អាចធ្វើឱ្យករណីឆ្លងធ្លាក់ចុះករណីឆ្លង COVID-19 តាមការរំពឹងទុកនោះទេ… វាគឺជាស្ថានភាពធ្ងន់ធ្ងរបំផុត ដែលយើងត្រូវតែដោះស្រាយជាបន្ទាន់ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ ។

ការកត់សម្គាល់ខាងលើរបស់នាយកវិទ្យាស្ថានអាលែកហ្ស៊ី និងជំងឺឆ្លងអាម៉េរិករូបនេះ គឺផ្ទុយទាំងស្រុងទៅនឹងការបញ្ជាក់របស់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ដែលថា ករណីឆ្លង COVID-19 ប្រមាណ៩៩ភាគរយ លែងមានការគំរាមកំហែង ។

សូមបញ្ជាក់ថា សហរដ្ឋអាម៉េរិកនៅតែស្ថិតនៅលំដាប់កំពូល ជាប្រទេសដែលមានអត្រាឆ្លង និងស្លាប់ដោយសារជម្ងឺ COVID-19 ច្រើនបំផុតលើពិភពលោក ដែលគិតត្រឹមថ្ងៃទី០៧ ខែកក្កដានេះ សហរដ្ឋអាម៉េរិកមានឆ្លងវីរុសសរុប៣លាន៤ម៉ឺន៨៣៣ករណី ក្នុងនោះមានអ្នកស្លាប់១៣ម៉ឺន២ពាន់៩៧៩នាក់ និងជាសះស្បើយឡើងវិញ១លាន៣២ម៉ឺន៤ពាន់៩៤៧នាក់ ខណៈអ្នកជម្ងឺសកម្ម និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន១លាន៣២ម៉ឺន៤ពាន់៩៤៧នាក់ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner