អង់គ្លេសជិតសម្រេចកិច្ចព្រមព្រៀងផ្គត់ផ្គង់វ៉ាក់សាំង COVID-19 ជាមួយក្រុមហ៊ុនឱសថដ៏ធំចំនួនពីរ

អត្ថបទដោយ៖
Kien Sereyvuth

អង់គ្លេស៖ អង់គ្លេសជិតឈានដល់កិច្ចព្រមព្រៀងផ្គត់ផ្គង់វ៉ាក់សាំងជម្ងឺ COVID-19 ដ៏មានសក្តានុពលចំនួន៦០លានឈុត ក្នុងតម្លៃចំនួន៥០០លានផោន ឬស្មើនឹង៦២៥លានដុល្លារជាមួយក្រុមហ៊ុន សាណូហ្វី និងក្រុមហ៊ុន ក្លាសូស្មីតឃ្លីន នេះបើតាមកាសែត Sunday Times ។

កិច្ចព្រមព្រៀងផ្គត់ផ្គង់ជាមួយក្រុមហ៊ុនទាំងពីរខាងលើនេះ នឹងក្លាយជាកិច្ចព្រមព្រៀងទី២របស់ចក្រភពអង់គ្លេស បន្ទាប់ពីប្រទេសនេះបានបញ្ជាក់ថា ខ្លួននឹងទិញវ៉ាក់សាំង១០០លានឈុតពីក្រុមហ៊ុន អុងហ្វត អាស់ត្រា ហ្ស៊ីនីកា (Oxford-AstraZeneca) ។

សូមបញ្ជាក់ថា ការសាកល្បងព្យាបាលគ្រោងនឹងចាប់ផ្តើមនៅខែកញ្ញាខាងមុខនេះ ដោយក្រុមហ៊ុន សាណូហ្វី បានបញ្ជាក់ថា ខ្លួនរំពឹងថា នឹងទទួលបានការយល់ព្រមលើវ៉ាក់សាំងរបស់ខ្លួននៅឆមាសទីមួយនៃឆ្នាំក្រោយ ដែលឆាប់ជាងការរំពឹងទុកពីមុន ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner