កូវីដ-19 មានចំណុចល្អនិងចំណុចអាក្រក់ ធ្វើឲ្យមន្ត្រីសុខាភិបាលទាំងថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ទទួលបាននូវមេរៀន និងបទពិសោធន៍ការងារ

អត្ថបទដោយ៖
Kien Sereyvuth

  ក្នុងដំណើរបំពេញការងារ រយៈពេល០២ថ្ងៃ នៅខេត្តបាត់ដំបង គណៈប្រតិភូមួយក្រុមនៃក្រសួងសុខាភិបាល ដឹកនាំដោយលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងវត្តមានអមដំណើរពីលោកជំទាវ វេជ្ជបណ្ឌិត លី អេឡែន (Li Ai Lan) តំណាងអង្គការសុខភាពពិភពលោកWHO.ប្រចាំកម្ពុជា បានជួបសំដែងការគួរសមពិភាក្សាការងារជាមួយ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងថ្នាក់ដឹកនាំសំខាន់ៗក្នុងខេត្ត ជាពិសេសថ្នាក់ដឹកនាំ និង មន្ត្រីជំនាញពាក់ព័ន្ធមួយចំនួននៃមន្ទីរសុខាភិបាលខេត្តបាត់ដំបង និងគ្រោងបន្តដំណើរជួបមន្រ្តីសុខាភិបាលតាមបណ្តាមន្ទីរពេទ្យបង្អែកស្រុក-មណ្ឌលសុខភាពឃុំមួយចំនួននិងនៅមណ្ឌលចត្តាឡីស័កច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀងនិងស្រុកសំពៅលូន។

       ដោយផ្តោតពីការយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀត ដើម្បីរួមគ្នាក្នុងការទប់ស្កាត់បង្កើនវិធានការបន្តក្នុងកិច្ចការពារកុំឲ្យកើតមានជាថ្មីការឆ្លងនិងចម្លងកូវីដ-១៩ រលកទី២ នៅក្នុងសហគមន៍ ដោយសារតែការធ្វេសប្រហែសរបស់បងប្អូន។

       ការលើកឡើងរប់លោកជំទាវរដ្ឋលេខាក្រសួងសុខាភិបាលបែបនេះដោយសារតែការកត់សម្គាល់របស់ក្រសួងឃើញថា៖ បងប្អូនប្រជាពលរដ្ឋនៅតាមសហគមន៍ ពួកគាត់ហាក់វិលទៅរកសភាពធម្មតាឡើងវិញដោយភ្លេចខ្លួននិងខ្វះការប្រុងប្រយ័ត្នពីការឆ្លងនិងចម្លងពីកូវីដ-១៩។ខណៈដែលកូវីដនៅលើពិភពលោកមិនទាន់ស្ងប់នៅឡើយ។ហើយកូវីដ-១៩ក៏វាមានចំណុចល្អនិងចំណុចអាក្រក់ផងដែរ ធ្វើឲ្យមន្ត្រីសុខាភិបាលទាំងថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ទទួលបាននូវមេរៀននិងបទពិសោធន៍ការងារផងដែរ។
      លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងលោកជំទាវវេជ្ជបណ្ឌិត លី អេឡែន តំណាងអង្គការសុខភាពពិភពលោកWHO.បានសំណូមពរ ដល់ឯកឧត្តម អភិបាលខេត្ត និងអាជ្ញាធរដែនដីគ្រប់ថ្នាក់ សូមបន្តការយកចិត្តទុកដាក់
បន្ថែមទៀតពាក់ព័ន្ធការលើកឡើងខាងលើនេះថាកន្លងមកយើងបានអនុវត្តនូវវិធានការទប់ស្កាត់បានល្អប្រសើរ ជាពិសេសនៅខេត្តនេះ បានឆ្លើយតបនិងមានវិធានចំណាត់ការបញ្ហាកូវីដឆ្លើយតបបានទាន់ពេលវេលា។លោកជំទាវរដ្ឋលេខាធិការក្រសួងសុខាភិបាល ក៏បានរំលឹកបន្ថែមផងដែរថាៈអ្វីដែលក្រសួង និងអាជ្ញាធរគ្រប់ថ្នាក់ នៅថ្នាក់ក្រោមជាតិត្រូវបន្តនូវការយកចិត្តទុកដាក់បន្ថែមទៀត ជុំវិញបញ្ហាសុខុមាលភាពសាធារណៈទូទៅ ដល់ប្រជាពលរដ្ឋក្នុងខេត្ត ជាពិសេស បញ្ហាប្រឈមពីការកើតឡើងជម្ងឺរាតត្បាតផ្សេងៗទៀត។ពិសេសបញ្ហាប្រឈមពីជម្ងឺគ្រុនឈាមនិងជម្ងឺគ្រុនចាញ់ ដែលអាចកើតមានឡើង និងត្រូវតែមានវិធានការបម្រុងជាមុន ក្នុងការទប់ស្កាត់និងការឆ្លើយតបឲ្យបានទាន់ពេលវេលា ដើម្បីជួយដល់សហគមន៍។

       ជាការឆ្លើយតប ជាមួយលោកជំទាវប្រតិភូក្រសួង និងតំណាងអង្គការសុខភាពពិភពលោក ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងបានថ្លែងអំណរគុណពីការយកចិត្តទុកដាក់របស់ក្រសួង ក៌ដូចរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស វត្តមានដៃគូអភិវឌ្ឍន៍ក្នុងវិស័យសុខុមាលភាពសាធារណៈ នៃអង្គការសុខភាពពិភពលោកWHO ដែលបានផ្តល់នូវអនុសាសន៍គន្លឹះសំខាន់ៗខាងលើ។ ឯកឧត្តមអភិបាលខេត្ត ក៏បានគូសបញ្ជាក់ផងដែថា៖ កន្លងមកនេះ រដ្ឋបាលខេត្តបាត់ដំបង បានយកចិត្តទុកដាក់យ៉ាងសកម្មក្ន្ងកិច្ចសហការក្នុងការអនុវត្តការប្រយុទ្ធប្រឆាំងកូវីដ-១៩ជាមួយនិងមន្ទីរសុខាភិបាខេត្តនិងគ្រប់ថ្នាក់តាមបណ្តាស្រុកនិងគ្រប់សមាស
ភាពពាក់ព័ន្ធទាំងអស់ចំណុះរដ្ឋបាលខេត្ត ទៅតាមគោលការណែនាំនិងវិធានការជាក់លាក់របស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាល និងវិធានការនានាដែលអាជ្ញាធរនិងសមត្ថកិច្ចជំនាញរបស់ខេត្តបានបំពេញតួនាទីក្នុងបេសកកម្មជួយដល់ប្រជាពលរដ្ឋក្នុងខេត្តខ្លួន ស្ថិតក្នុងកម្រឹតនិងលទ្ធភាពសមត្ថភាពដែលអាចធ្វើបាននិងឆ្លើយតបជួយប្រជាពលរដ្ឋ។ ហើយអ្វីជាអនុសាសន៍របស់លោកជំទាវទាំង
២ រដ្ឋបាលខេត្តបាត់ដំបង និងមន្ទីរសុខាភិបាលខេត្ត និងពិភាក្សាពិចារណារៀបចំ នូវ វិធានការ បង្ការទប់ស្កាត់ និងត្រៀមផែនការឆ្លើយតបពីការរាតត្បាតនៃជម្ងឺឆ្លងផ្សេងៗ ជាពិសេស និងខិតខំក្នុងការលើកកម្ពស់នូវសុខមាលភាពសាធារណៈទូទៅ និងធ្វើការចុះអប់រំផ្សព្វផ្សាយពីការថែរក្សា អនាម័យ រស់នៅស្អាត បន្ថែមទៀត ដើម្បីបញ្ចៀសបានពីការឆ្លងនិងចម្លងនូវមេរោគ និងពីការរាតត្បាតជម្ងឺឆ្លងផ្សេងៗទៀត ដូចជា៖ បញ្ហាកូវីដ-១៩ ជម្ងឺគ្រុនឈាម និងគ្រុនចាញ់ ជាដើម។ល៕( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner