គណបក្សគាំទ្រយោធា Palang Pracharat បានឈ្នះការបោះឆ្នោត Popular Vote

ថៃ៖ គណបក្សគំាទ្រយោធារបស់លោក ប្រាយុទ្ធ ចាន់អូចា Palang Pracharat បានឈ្នះការបោះឆ្នោត Popular Vote នៅក្នុងការបោះឆ្នោតសកលកាលពីថ្ងៃអាទិត្យ សប្តាហ៍មុននេះ ជាមួយនឹងសន្លឹកឆ្នោតចំនួន៨,៤លានសំឡេង។

គណៈកម្មការរៀបចំបោះឆោ្នតថៃ នៅក្នុងថ្ងៃព្រហស្បត្តិ៍នេះ បានអះអាងយ៉ាងដូច្នេះ ស្របពេលចេញផ្សាយលទ្ធផលក្រៅផ្លូវការនៃការបោះឆ្នោតលើកដំបូង ចាប់តាំងពីការធ្វើរដ្ឋប្រហារនៅឆ្នាំ២០១៤។
ដោយឡែកគណបក្សប្រឆាំងដ៏សំខាន់របស់គណបក្ស Palang Pracharat គឺគណបក្សគាំទ្រលោក ថាក់ស៊ីន Pheu Thai ទទួលបានសំឡេងគាំទ្រចំនួន៧,៩លានសំឡេង នេះបើតាមការបញ្ជាក់របស់អនុរដ្ឋលេខាធិការនៃគណៈកម្មការរៀបចំការបោះឆ្នោតថៃ លោក Krit Urwongse។

សូមជម្រាបផងដែរថា លោក ប្រាយុទ្ធ ចាន់អូចា ត្រូវបានគេរំពឹងដែរថា នៅតែមានសង្ឃឹមជាប់ឆ្នោតជានាយករដ្ឋមន្រ្តីថៃ ស្របពេលដែលយោធាមានសំឡេង២៥០ស្រាប់នៅក្នុងព្រឹទ្ធសភា ដែលនឹងចូលរួមជាមួយសភា ក្នុងការជ្រើសរើសនាយករដ្ឋមន្ត្រី៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner