ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា និងអ្នកគាំទ្រ FACEBOOK ជាច្រើនរួមគ្នាបើកយុទ្ធនាការចែករំលែកអំពើល្អក្នុងឆ្នាំថ្មី

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា និងអ្នកគាំទ្រ FACEBOOK ជាច្រើន បានរួមគ្នាបើកយុទ្ធនាការចែករំលែកអំពើល្អក្នុងឆ្នាំថ្មី។ តាមរយៈមតិរបស់អ្នកគាំទ្រនៅលើទំព័រFacebook Coca-Cola ក្រុមការងារបានជ្រើសរើសយកបំណងប្រាថ្នាចំនួន៧ ដើម្បីធ្វើឲ្យបំណងប្រាថ្នាទាំងនេះក្លាយជាការពិត រួមមាន៖ ការបើកយុទ្ធនាការរើសសំរាម ការបរិច្ចាគធុងបែងចែកសំរាម ការចុះសួរសុខទុក្ខបុគ្គលិកសម្អាតទីក្រុង កម្មវិធីដាំដើមឈើ ការបរិច្ចាគទៅសាលារៀន ព្រមទាំងការចុះសួរសុខទុក្ខអ្នករត់ស៊ីក្លូ។

នៅក្នុងយុទ្ធនាការនេះ មានការចូលរួមពីក្រុមចម្រៀង SmallWorld SmallBand សម្រាប់ជួយឲ្យមតិរបស់អ្នកគាំទ្រក្លាយជាការពិត ដោយពួកគេនឹងចុះតាមសហគមន៍ និងតាមទីតាំងដែលត្រូវបានស្នើឡើង ដូចខាងក្រោម៖
១) Heng Bopha៖ ដាក់ធុងប្រមូលសំរាមនៅផ្សារកណ្ដាល (នឹងធ្វើឡើងថ្ងៃទី២៩ មីនា ចាប់ពីម៉ោង០៨:០០ព្រឹក)
២) Chea Oudom៖ ប្រមូលសំរាមនៅតំបន់លូបឹងសាឡាង (នឹងធ្វើឡើងថ្ងៃទី៣០ មីនា ចាប់ពីម៉ោង៧:០០ ព្រឹក)
៣) Sokrous Met៖ ប្រមូលសំរាមនៅតាមមាត់ទន្លេចតុមុខ (នឹងធ្វើឡើងថ្ងៃទី៣០ មីនា ចាប់ពីម៉ោង ១០:០០ ព្រឹក)
៤) Doronich Vutha៖ ដាំកូនឈើនៅសាលាមធ្យមវិចិត្រសិល្បៈ (នឹងធ្វើឡើងថ្ងៃទី៣០ មីនា ចាប់ពីម៉ោង ២:០០ រសៀល)
៥) Rithy Kollyka៖ ចុះសួរសុខទុក្ខ និងលើកទឹកចិត្តដល់អ្នករត់ស៊ីក្លូ (នឹងធ្វើឡើងថ្ងៃទី៣១ មីនា ចាប់ពីម៉ោង០៨:០០ ព្រឹក)
៦) Capsea Aespac៖ ចុះសួរសុខទុក្ខ និងលើកទឹកចិត្តដល់បុគ្គលិកប្រមូលសំរាម (នឹងធ្វើឡើងថ្ងៃទី ៣១ មីនា ចាប់ពីម៉ោង ០៨:០០ ព្រឹក)
និង៧) Deon Vanna៖ បំពាក់កង្ហារបន្ថែមនៅវិទ្យាល័យបឹងប្រិយ៍ (នឹងធ្វើឡើងថ្ងៃទី០២ មេសា ចាប់ពីម៉ោង ០៨:០០ ព្រឹក)។

ការបើកយុទ្ធនាការថ្ងៃនេះ ស្តែងឲ្យឃើញយ៉ាងច្បាស់នូវចក្ខុវិស័យរួមគ្នារវាងក្រុមហ៊ុនកូកា-កូឡា ជាមួយនឹងអតិថិជន និងអ្នកប្រើប្រាស់ ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍសហគមន៍ ប្រកបដោយនិរន្តរភាព និងបង្កើនគុណតម្លៃនៃការងារសប្បុរសធម៌។ តំណាងក្រុមហ៊ុនបានឱ្យដឹងថា ក្នុងនាមយើងខ្ញុំជាក្រុមហ៊ុនផលិតភេសជ្ជៈគ្មានជាតិស្រវឹងឈានមុខគេនៅប្រទេសកម្ពុជា និងដែលបានអនុលោមយ៉ាងម៉ឺងម៉ាត់ ទាំងតាមស្តង់ដារជាតិ និងអន្តរជាតិពិតជាមានមោទកភាពយ៉ាងខ្លាំង។ ពិសេសដែលបានចូលរួមធ្វើជាក្រុមហ៊ុនគំរូ ក្នុងការចែករំលែកអំពើល្អក្នុងសហគមន៍ «ចូលរួមចែករំលែកអំពើល្អទាំងអស់គ្នា ដើម្បីកម្ពុជាកាន់តែរីកចម្រើន»៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner