ទីបំផុតអ្នកផ្ទុកមេរោគអេដស៍អាចព្យាបាលជាសះស្បើយ១០០%ហើយ

បរទេស៖ យោងតាមរបាយការណ៍របស់វេជ្ជបណ្ឌិត ដែលត្រូវបានដកស្រង់ដោយគេហទំព័រ Nature បានឱ្យដឹងថា អ្នកជំងឺផ្ទុកមេរោគអេដស៍ម្នាក់នៅអង់គ្លេស បានជាសះស្បោយពីជំងឺដ៏មួយនេះ បន្ទាប់ពីទទួលការព្យាបាលដោយផ្សាំកោសិកា ដែលវាគឺជាករណីទី២ហើយ ដែលមានអ្នកជាពីជំងឺអេដស៍។

ប្រភពបន្តថា អ្នកផ្ទុកមេរោគអេដស៍រស់នៅក្នុងទីក្រុងឡុងដ៏ ដែលធ្លាប់បានទទួលការព្យាបាលជំងឺមហារីកផងដែរនោះ ពេលនេះលែងមានវីរុស ហ៊ីវ ក្នុងខ្លួនទៀតហើយ ក្រោយទទួលការព្យាបាលដោយផ្សាំកោសិកា១៨ខែ ហើយលោកក៏លែងទទួលទានថ្នាំពន្យាអាយុទៀតដែរ។ អ្នកជំងឺក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះរូបនេះ ត្រូវបានធ្វើគេរោគវិនិច្ឆ័យថា មានផ្ទុកមេរោគអេដស៍កាលពីឆ្នាំ២០០៣ និងបានចាប់ផ្តើមប្រើថ្នាំប្រឆាំងនឹងមេរោគនៅឆ្នាំ២០១២។

បើតាមក្រុមអ្នកស្រាវជ្រាវ មេរោគបានប្រមូលផ្តុំគ្នា ហើយមួយរយៈក្រោយមកគេបានធ្វើការតាមដានមេរោគអេដស៍នៅក្នុងកោសិការបស់អ្នកជំងឺនោះ និងរកឃើញថា អ្នកជំងឺនោះគ្មានផ្ទុកមេរោគអេដស៍ទៀតទេ។ គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ មានអ្នកផ្ទុកមេរោគ HIV ចំនួនពីរនាក់ហើយ ដែលជាសះស្បើយពីជំងឺនេះ តាមរយៈការព្យាបាលយ៉ាងត្រឹមត្រូវពីសំណាក់ក្រុមគ្រូពេទ្យជំនាញ ដែលអ្នកទី១ ជាអ្នកជំងឺនៅទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner