មេបក្សប្រឆាំងនៅវេណេស៊ុយអេឡាថា ប្រធានាធិបតីម៉ាឌូរ៉ូ កំពុងសម្រុកនាំមាសចេញ ដើម្បីដូរយកលុយ

មេបក្សប្រឆាំងក្នុងប្រទេសវេណេស៊ុយអេឡា លោក ជូអាន ហ្គៃដូ បានចេញមុខបង្ហើបព័ត៌មានថា លោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ បាននិងកំពុងព្យាយាមដឹកនាំមាសចេញពីធនាគារកណ្តាលវេណេស៊ុយអេឡា ដើម្បីយកទៅដោះដូរចេញជាលុយឲ្យបានច្រើនបំផុត តាមដែលអាចធ្វើទៅបាន ជាការដោះដូរ ខណៈដែលស្ថានការណ៍នៅក្នុងប្រទេសកាន់តែផុយស្រួយដោយសារតែសហរដ្ឋអាម៉េរិកកំពុងបង្ហាញការគាំទ្រកាន់តែខ្លាំងទៅលើមេបក្សប្រឆាំង។

បក្សប្រឆាំងថា រដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡាបានប្រើប្រាស់ប្រទេសក្រិក ធ្វើជាកន្លែងប្តូរមាសយកលុយអឺរ៉ូយ៉ាងបន្ទាន់ និងឡើងយន្តហោះត្រឡប់ទៅទីក្រុងការ៉ាកាស់វិញ។ ក្រុមបក្សប្រឆាំងវេណេស៊ុយអេឡាបានបញ្ជាក់ថា យន្តហោះរដ្ឋាភិបាលវេណេស៊ុយអេឡា គឺមានគោលដៅទៅប្រទេសក្រិកជាពិសេស ព្រោះមានតែប្រទេសក្រិកមួយទេ ដែលនៅបន្តគាំទ្ររដ្ឋាភិបាលលោក ម៉ាឌូរ៉ូ ចំពោះមុខវិបត្តិនេះ ខណៈប្រទេសអឺរ៉ុបផ្សេងៗទៀត គឺលែងស្វាគមន៍រដ្ឋាភិបាលវេណេស៊ុយអេឡាទៀតហើយ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner