ឯកឧត្តម សេង សឿន ដឹកនាំក្រុមការងារចុះធ្វើជំរឿនតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ក្នុងក្រុងបានលុង និងស្រុកអូរជុំ ខេត្តរតនគិរី

រតនគិរី៖ ឯកឧត្តម សេង សឿន អនុរដ្ឋេលខាធិការក្រសួងផែនការ បានមានប្រសាសន៍បញ្ជាក់ថា  ការធ្វើជំរឿននេះ វាមានសារៈសំខាន់ខ្លាំងណាស់ និងជាប្រភពតែមួយគត់ ដែលអាចផ្តល់ទិន្នន័យពេញលេញ និងច្បាស់លាស់ព្រមទាំងបានកំណត់ចរិតលក្ខណៈ ស្ថានភាពរស់នៅពិតប្រាកដ     របស់ប្រជាជននៅទូទាំងប្រទេស ជាពិសេសគឺទទួលបានទិន្នន័យប្រជាសាស្ត្រពិតប្រាកដរបស់ប្រទេស    និងជួយឲ្យរដ្ឋាភិបាលអាចរៀបចំតាក់តែង គោលនយោបាយបានត្រឹមត្រូវ ព្រមទាំងការអនុវត្តកម្មវិធីផ្សេងៗ ឲ្យទទួលបានតុល្យភាព នៃការអភិវឌ្ឍសម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេស ពីព្រោះទិន្នន័យជំរឿននឹងផ្តល់ជាសូចនាករ តាមដាន ត្រួតពិនិត្យ ការសម្រេចបានការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃរបៀបវារៈ ឆ្នាំ២០១៦-២០៣០ ដោយមិនទុកចោលអ្នកណាម្នាក់ឡើយ។

ការលើឡើងរបស់អនុរដ្ឋេលខាក្រសួងផែនការរូបនេះ ក្នុងឱកាសដែលឯកឧត្តមដឹកនាំក្រុមការងារចុះធ្វើជំរឿនតាមខ្នងផ្ទះប្រជាពលរដ្ឋក្នុងក្រុងបានលុង និងស្រុកអូរជុំ កាលពីរសៀលថ្ងៃពុធ ១៥រោជ ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩។ គួរបញ្ជាក់ផងដែរថា បើតាមរបាយការណ៍របស់មន្ទីរផែនការខេត្តបានឲ្យដឹងថា គោលបំណងរបស់មន្ទីរផែនការដែលបានចុះជំរឿនប្រជាជននាពេលនេះ គឺស្របតាមការណែនាំរបស់ក្រសួងផែនការធ្វើឡើងក្នុងខែមីនា ឆ្នាំ២០១៩ដោយក្រុមការងារធ្វើសម្ភាសន៍ផ្ទាល់តាមខ្នងផ្ទះ ចង់ដឹងអំពីសមាជិកអចិន្ត្រៃយ៍ ក្នុងពេលយប់ធ្វើសម្ភាសន៍ជំរឿន ឬពេលអាធ្រាត្រ កាលបរិច្ឆេទថ្ងៃទី២ ទី៣ ខែមីនាឆ្នាំ២០១៩វេលាម៉ោ១២ រំលងអធ្រាត្រ -ភ្ញៀវដែលបានស្នាក់នៅយប់ ថ្ងៃធ្វើជំរឿន សមាជិកគ្រួសារដែលអវត្តមានយប់ថ្ងៃ ធ្វើជំរឿន។

ព័ត៌មានប្រជាសាស្រ្តកម្រងសំណួរទី២ សាកសួរព័ត៌មានអំពីសមាជិកនិងភ្ញៀវដូចជា៖ ស្ថានភាពអាពាហ៍ពិពាហ៍ ភាសាកំណើត សាសនា ទីកន្លែងកំណើត ទីលំនៅពីមុន អំពីអក្ខរភាព អំពីពិការភាព អំពីអាជីព និងមុខរបរ។ ផ្នែកទី៣សួរ អំពីព័ត៌មានបង្កើតកូនរបស់ស្ត្រីចាប់ពីអាយុ១៥រហូតដល់៤៥ ឆ្នាំ-នៅក្នុងរយៈពេល១២ខែកន្លងមក ផ្នែកទី៤ សួរអំពីស្ថានភាពលំនៅឋានប្រជាជនបានប្រើប្រាស់នៅក្នុងផ្ទះ។ ផ្នែកទី៥ ការសាកសួរអំពីព័ត៌មានអ្នកស្លាប់ជាសមាជិកនៅក្នុងគ្រួសារក្នុងរយៈពេល១២ ខែកន្លងមក។ នៅទូទាំងខេត្តមាន៤៤១មណ្ឌលជំរឿន មន្ត្រីជំរឿនសម្ភាសន៍មាន៤៤១នាក់ ហើយមន្ត្រីត្រួតពិនិត្យមាន១១០នាក់ លើ៥០ឃុំ សង្កាត់ នៅទូទាំងខេត្តរតនគិរីផងដែរ៕ម.ន

ដោយៈ គតិ យុត្ត

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner