អ្នកកើតជំងឺអេដស៍ម្នាក់ទៀតបានជាសះស្បើយ ក្រោយព្យាបាលដោយផ្សាំកោសិកា

អ្នកជំងឺផ្ទុកមេរោគអេដស៍ម្នាក់នៅអង់គ្លេស បានជាសះស្បោយពីជំងឺមួយនេះ ក្រោយទទួលការព្យាបាលដោយផ្សាំកោសិកា ដោយវាគឺជាករណីទី២ហើយ ដែលមានអ្នកជាពីជំងឺអេដស៍ នេះបើតាមរបាយការណ៍វេជ្ជបណ្ឌិត ចុះផ្សាយក្នុងទស្សនាវត្តី Nature កាលពីដើមសប្តាហ៍នេះ។

អ្នកផ្ទុកមេរោគអេដស៍រស់នៅក្នុងទីក្រុងឡុងដ៏ ដែលធ្លាប់បានទទួលការព្យាបាលជំងឺមហារីកផងដែរនោះ ពេលនេះលែងមានវីរុសហ៊ីវ ក្នុងខ្លួនទៀតហើយ ក្រោយទទួលការព្យាបាលដោយផ្សាំកោសិកា១៨ខែ ហើយលោកក៏លែងទទួលទានថ្នាំពន្យារអាយុទៀតដែរ។ អ្នកជំងឺមិនត្រូវបានប្រាប់ឈ្មោះរូបនេះ ត្រូវបានធ្វើរោគវិនិច្ឆ័យថា មានផ្ទុកមេរោគអេដស៍កាលពីឆ្នាំ២០០៣ និងបានចាប់ផ្តើមប្រើថ្នាំប្រឆាំងនឹងមេរោគនៅឆ្នាំ២០១២។ ក្រុមអ្នកស្រាវជ្រាវបានលើកឡើងថា មេរោគបានប្រមូលផ្តុំគ្នា ហើយមួយរយៈក្រោយមកគេធ្វើការតាមដានមេរោគអេដស៍នៅក្នុងកោសិការបស់អ្នកជំងឺនោះ និងរកឃើញថា អ្នកជំងឺនោះគ្មានផ្ទុកមេរោគអេដស៍ទៀតទេ។

រហូតមកដល់ពេលនេះ មានអ្នកផ្ទុកមេរោគ HIV ចំនួនពីរនាក់ហើយ ដែលជាសះស្បើយពីជំងឺតាមរយៈការព្យាបាលយ៉ាងត្រឹមត្រូវពីសំណាក់ក្រុមគ្រូពេទ្យជំនាញ ដែលអ្នកទី១ ជាអ្នកជំងឺនៅទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner