ចុះអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក ឃាត់បានម៉ូតូចំនួន២៩គ្រឿង

ភ្នំពេញ៖ កម្លាំងផ្នែកចរាចរណ៍សណ្តាប់ធ្នាប់នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានចុះអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក ដោយឃាត់បានម៉ូតូចំនួន២៩គ្រឿង ដែលល្មើសច្បាប់ចរាចរណ៍ កាលពីនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង០៧និង០០នាទី ដល់ម៉ោង១៧និង០០នាទី នៅផ្លូវ១០១៩ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

យោងតាមរបាយការណ៍របស់នគរបាលខណ្ឌសែនសុខ ម៉ូតូដែលឃាត់បានសរុបចំនួន២៩គ្រឿង គឺ ១)ម៉ូតូអត់មួក១៦គ្រឿង ២)ម៉ូតូអត់កញ្ចក់៥គ្រឿង ៣)ម៉ូតូកែច្នៃ ២គ្រឿង ៤)ម៉ូតូអត់ស្លាកលេខ២គ្រឿង។ ក្នុងនោះ សមត្ថកិច្ចក៏បានឃាត់អ្នកបើកបររថយន្តធំ ដែលអ្នកបើកបរអត់ពាក់ខ្សែក្រវ៉ាត់០១គ្រឿង រថយន្តធំគ្មានប័ណ្ណសម្គាល់ត្រឹមត្រូវ១គ្រឿ និងរថយន្តដឹកសំពីងសំពោង២គ្រឿងផងដែរ  ហើយបច្ចុប្បន្នសមត្ថកិច្ចបានយកមករក្សាទុកនៅអធិការខណ្ឌដើម្បីធ្វើការផាកពិន័យតាមផ្លូវច្បាប់៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner