អ្នកជំនាញរៀបចំកីឡាស៊ីហ្គេម៖ ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា អាចនឹងចំណាយថវិការង្វង់ ២០០លានដុល្លាសហរដ្ឋអាម៉េរិក

អត្ថបទដោយ៖
Kien Sereyvuth

បើតាមអ្នកជំនាញ ស៊ីហ្គេម បញ្ជាក់ថា ព្រឹត្តការណ៍ស៊ីហ្គេមលើកទី៣២ នាឆ្នាំ២០២៣ អាចចំណាយថវិការង្វង់២០០លានដុល្លាសហរដ្ឋអាម៉េរិក នេះជាការបញ្ជាក់ពី ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា ថ្លែងបានប្រាប់អ្នកសារព័ត៌មាន ក្រោយបិទបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ថា (CAMSOC) នាពេលកន្លងមក ។

ឯកឧត្តមបានលើកឡើង ពីគម្រោងថវិកាដែលបានចំណាយរៀបចំកីឡាស៊ីហ្គេម របស់ប្រទេសផ្សេងៗគ្នា ដើម្បីជាបទពិសោធន៍ ពីខ្ទង់ចំណាយខុសគ្នាអាស្រ័យទៅលើស្ថានភាពជាក់ស្តែង ទាំងស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម សម្រាប់យកមកពិភាគ្សា ត្រៀមធ្វើការស្នើសុំទៅប្រមុខរាជរដ្ឋាភិបាលជាអ្នកសម្រេចចុងក្រោយ។

ទាក់ទងនឹងថវិកាចំណាយនៅ ស៊ីហ្គេម សម្តេចពិជ័យ សេនា ទៀ បាញ់ ជំរុញឲ្យបង្កើតអគ្គលេខាធិការដ្ឋាន ឬការិយាល័យ CAMSOC ឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការផ្តល់ថវិកាឲ្យបានឆាប់រហ័ស ដំណើរការទៅប្រកបដោយរលូន។ សម្តេចពិជ័យសេនា ក៏បានពន្លឿនដល់គ្រប់ភាគីពាក់ព័ន្ធការអនុវត្តផែនការមេ កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកំពុងតែមានពេលខិតជិតមកដល់ខាងមុខនេះ ក្រោយពីបញ្ចប់កិច្ចប្រជុំ សម្តេច ក៏បានដាក់ចេញនូវផែនការមួយចំនួនរួមមាន ត្រូវធ្វើកំណត់ហេតុឲ្យបានច្បាស់លាស់ពីលទ្ធផលនៃអង្គប្រជុំក៏ដូចជាផែនការទៅរាជរដ្ឋាភិបាល។

ជាពិសេសនោះ ត្រូវបន្តរៀបចំពិគ្រោះយោបល់គម្រោងថវិកាមួយចំនួនទៀតជាមួយក្រសួងអប់រំយុវជន និងកីឡា។
សូមបញ្ជាក់ថា ព្រឹត្តការណ៍ កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ  ត្រូវបានអ្នកជំនាញរៀបចំ កីឡាស៊ីហ្គេម គឺលោកព្រឹទ្ធាចារ្យ Sheik kok chi ប៉ាន់ប្រមាណថា អាចនឹងចំណាយថវិការង្វង់២០០លានដុល្លាសហរដ្ឋអាម៉េរិក ហើយត្រូវបែងចែកជា២ គឺ១០០លានដុល្លារ សម្រាប់ជុំរុញការបណ្តុះបណ្តាល និងហ្វឹកហាត់ជំនាញដល់កីឡាករ កីឡាការិនី រីឯ១០០លានដុល្លារទៀត សម្រាប់រៀបចំព្រឹត្តការណ៍ស៊ីហ្គេម ទៅតាមតម្រូវការម្ចាស់ផ្ទះថា ត្រូវដាក់ប៉ុន្មានប្រភេទកីឡា៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner