ក្លិបតោខៀវ Chelsea ចង់បាន Zidane មកដឹកនាំ
អត្ថបទដោយ៖
Kien Sereyvuth
ក្លិបតោខៀវ Chelsea ចែចូវគ្រូបង្វឹក សញ្ជាតិបារាំង Zidane ដែលធ្លាប់ជួយ Real Madrid លើកពាន Champion League ៣ឆ្នាំជាប់ៗគ្នា និងប្រគល់ប្រាក់ ជាង ២០០លានផោន សម្រាប់ចំណាយ ប្រសិនបើយល់ព្រមមក Stamford Bridge។ ប៉ុន្តែតាមកាចុះផ្សាយរបស់ការសែត The Sunsports កាលពីថ្ងៃអង្គារ បញ្ជាក់ថា ក្រោយឈ្នះ Fulham លោក Sarri គ្រូបង្វឹកក្លិបតោខៀវ Chelsea ថាគ្មានសំពាធអ្វីឡើយ។
លើសពីនេះគ្រូបង្វឹកអ៊ីតាលីរូបនេះ បានទាំងបញ្ជាក់ថា លោកបានធ្វើការពិភាក្សាគ្នាជាមួយនឹងអ្នកគ្រប់គ្រងក្លិប អំពីផែនការនាការដោះដូរកីឡាករនារដូវកាលខាងមុខ ទាំងដែលក្លិបកំពុងរងបម្រាមទិញចូលកីឡាករថ្មីរហូត ទៅដល់២រដូវកាលដោះដូរជាប់គ្នាផង និងឱកាសនៃការទទួលបានចំណាត់ថ្នាក់ Top4 នៅចុងបញ្ចប់រដូវកាលនេះផង៕ធ.ដ