វៀតណាម ទទួលយកកីឡាករកូនកាត់ចូលក្រុមជម្រើសជាតិ

អត្ថបទដោយ៖
Kien Sereyvuth

យោងទៅតាមរបាយការណ៍ពី Ho Chi Minh City Sports បានឲ្យដឹងអំពីគម្រោងរបស់សហព័ន្ធកីឡាបាល់ទាត់វៀតណាម ត្រៀមទាក់ទងនាំយកខ្សែការពារកូនកាត់ វៀតណាម-បារាំង មកលេងឲ្យក្រុមជម្រើសជាតិរបស់ខ្លួននាពេលខាងមុខ។  Jason Quang-Vinh Pendant បានកើត នៅក្នុងប្រទេសបារាំង ដែលមានឪពុកគឺជនជាតិបារាំង និងម្តាយជាជនជាតិវៀតណាម។ បច្ចុប្បន្នកីឡាកររូបនេះកំពុងប្រកបអាជីពជាមួយក្លិប Sochaux-Montbéliard FC សមាជិក នៃលីគលំដាប់ទី២ បារាំង ។

ខ្សែការពារកូនកាត់នេះ ក៏ធ្លាប់ជាប់ឈ្មោះលេងឲ្យក្រុមជម្រើសជាតិបារាំងឈុត U16 និង U18 ជារួមផង ។ យ៉ាងណាក្តី កីឡាករវ័យ២២ឆ្នាំរូបនេះ ក៏ធ្លាប់បានបង្ហើបប្រាប់អ្នកសារព័ត៌មាន អំពីចេតនា ចង់បង្ហាញខ្លួនឲ្យជម្រើសជាតិម្ចាស់ជើងឯកតំបន់អាស៊ីអាគ្នេយ៍ឆ្នាំហ្នឹងផងដែរ ប៉ុន្តែបច្ចុប្បន្ន រូបគេកំពុងផ្តោតលើការជួយក្លិបឲ្យឡើងមកកាន់លីគកំពូលបារាំងជាមុនសិន។

ទាក់ទងនឹងទទួលកីឡាករកូនកាត់ចូលក្រុមជម្រើសរើសជាតិ វៀតណាមបានដាក់គោលដៅយកមេដាយមាសវិញ្ញាសាបាល់ទាត់បុរស ក្នុងព្រឹត្តិការណ៍ SEA Games លើកទី៣០ ២០១៩  នៅប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី៣០វិច្ឆិកា ដល់១១ ខែធ្នូឆ្នាំ២០១៩៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner