ភាពជោគជ័យរបស់កីឡាករម្នាក់ៗ ទាល់តែផ្សារភ្ជាប់ឲ្យខ្លាំងជាមួយការអប់រំ

អត្ថបទដោយ៖
Kien Sereyvuth

ភាពជោគជ័យរបស់កីឡាករម្នាក់ៗ ទាល់តែផ្សារភ្ជាប់ជាមួយការអប់រំ នេះជាការលើកឡើងរបស់ ឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញថ្លែងក្នុងពិធីបិទការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯករាជធានីភ្នំពេញ ឆ្នាំ២០១៨-២០១៩ កាលពីម្សិលមិញ។

ឯកឧត្តមបន្តថា អ្នកកីឡាពូកែក៏អាចក្លាយជាគ្រូពេទ្យ និងវិស្វករជំនាញបានដែរ ដូច្នោះការចាប់យកអាជីពកីឡា ក៏ត្រូវតែខិតខំក្រេបជញ្ជក់យកនូវចំណេះបន្ថែមលើជំនាញកីឡា ដើម្បីប្រែក្លាយជាបុគ្គលឆ្នើមជួយជ្រោងគ្រួសារ និងសង្គមនាពេលខាងមុខ ខណៈដែលបច្ចុប្បន្នប្រទេសយើងត្រូវការធនធានមនុស្សយ៉ាងច្រើន ដើម្បីប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់។

ឯកឧត្តមអភិបាលរង បន្ថែមទៀតថា កីឡា គឺជាផ្នែកសំខាន់មួយ ជួយឲ្យរាង្គកាយមួន បញ្ញាឈ្លាសវៃ និងសុខភាពល្អ ជាពិសេសជួយឲ្យយុវជន ជៀសឆ្ងាយពីគ្រឿងញាន និងអំពើឧបាយមុខផ្សេងៗដែលសង្គមស្អប់ខ្ពើម។ ដូច្នេះយុវជនត្រូវចូលរួមលេងកីឡាឲ្យបានច្រើន ក៏ត្រូវខិតខំរៀនសូត្រ ដើម្បីបំពេញចំណេះសម្រាប់ជួយខ្លួនឯង នាពេលអនាគត។ ជាមួយគ្នានេះ ឯកឧត្តមបានចាត់ទុក ការប្រកួតនាពេលនេះ គឺជាភាពវិជ្ជមានមួយ ធ្វើឲ្យវិស័យអប់រំកាយ និងកីឡា នៅភ្នំពេញ ក៏ដូចនៅកម្ពុជាដែរ។

សូមបញ្ជាក់ថា ការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯក រាជធានីភ្នំពេញ ឆ្នាំ២០១៨-២០១៩ ដំណើរការប្រកួតពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ ដោយមាន៥ ប្រភេទ កីឡាដូចជា បាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម និងប៉េតង់ ដោយកីឡាករ កីឡាការិនីចូលរួម សរុប ចំនួន១៤៤៦នាក់៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner