អភិបាលខណ្ឌឫស្សីកែវ បន្តណែនាំជាប្រចាំឲ្យកម្លាំងប្រជាការពារ នាំយកគ្រឿងចក្រប្រមូលកាកសំណល់សំរាម និងលាងសម្អាតផ្លូវ

ភ្នំពេញ៖ កម្លាំងប្រជាការពារខណ្ឌឫស្សីកែវ ដឹកនាំដោយលោក នុត សាវី ប្រធានសណ្ដាប់ធ្នាប់ស្ដីទីខណ្ឌ រយៈពេលប៉ុន្មានថ្ងៃជាប់គ្នានេះ បានបន្តនាំយករថយន្ដបាញ់ទឹកពន្លត់អគ្គិភ័យ និងរថយន្ដ «សាស៊ើ» សហការជាមួយបុគ្គលិកក្រុមហ៊ុនស៊ីនទ្រី ដើម្បីប្រមូលរាល់កាកាសំណល់សំរាមនានា និងលាងសម្អាតផ្លូវលេខ៥៩៨ «ហៅផ្លូវជាសុផារ៉ា» ផ្លូវជសតិលេខ៥ មហាវិថីឈ្នះឈ្នះ និងតាមបណ្ដាផ្លូវមួយចំនួនទៀត នៅក្នុងភូមិសាស្ត្រខណ្ឌ ក្នុងការថែរក្សាបរិស្ថានទីក្រុងស្អាត ជុំវិញការរស់នៅរបស់ប្រជាពលរដ្ឋ តាមការដឹកនាំបញ្ជាជាប្រចាំដោយលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ។

ក្នុងសកម្មភាពសម្អាតបរិស្ថាននេះ ជានិច្ចជាកាលគេតែងសង្កេតឃើញ កម្លាំងប្រជាការពារខណ្ឌ-សង្កាត់ ក្រោមការដឹកនាំដោយលោក ជា ពិសី បានចូលរួមសកម្មភាពទីក្រុងស្អាត តាមរយៈការធ្វើអនាម័យ ប្រមូលរាល់កាកសំណល់សំរាមតាមដងផ្លូវ នៃគោលដៅសំខាន់ៗ និងលាងសម្អាតផ្លូវ។ ដូច្នេះសូមយើងទាំងអស់គ្នា ចូលរួមគាំទ្រ និងជំរុញចលនាទីក្រុងស្អាត ឱ្យបានសកម្មទូលំទូលាយ ដើម្បីពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចបៃតងក្នុងទីក្រុងយើង និងពន្លឿនការកែលម្អមជ្ឈដ្ឋានរស់នៅរបស់យើងគ្រប់គ្នា ឱ្យកាន់តែល្អប្រសើរប្រកបដោយសុខដុមរមនា និងដើម្បីកិត្តិយសជាតិ។ លើសពីនេះ អភិបាលខណ្ឌឫស្សីកែវរូបនេះ តែងតែថ្លែងលើកឡើងជានិច្ចនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាព និងប្រជុំក្រុមប្រឹក្សាខណ្ឌ ប្រចាំខែ ដោយធ្វើយ៉ាងណា កម្លាំងប្រជាការពារខណ្ឌ-សង្កាត់ ត្រូវអនុវត្តជាប្រចាំ ចំពោះការសហការជាមួយក្រុមហ៊ុនស៊ិនទ្រី និងអ្នកពាក់ព័ន្ធ លើបញ្ហារក្សាបរិស្ថាន ដើម្បីទីក្រុងស្អាតមានអនាម័យល្អ មិនត្រឹមតែធ្វើឲ្យរស់នៅរបស់យើងគ្រប់គ្នាមានផាសុខភាពប៉ុណ្ណោះទេ វាថែមទាំងលើកស្ទួយកិត្តិយសប្រទេសជាតិ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិឲ្យមានការរីកចម្រើន តាមរយៈកំណើនភ្ញៀវទេសចរ ក្នុងការទទួលបានជោគជ័យក្នុងវិស័យមួយនេះ ចាំបាច់ណាស់ត្រូវមានការចូលរួមពីយើងទាំងអស់គ្នា ដើម្បីធ្វើឲ្យទីក្រុងស្អាត សេវាមានគុណភាពល្អ និងសុវត្ថិភាព៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner