កម្លាំងចម្រុះខណ្ឌសែនសុខឆ្មក់បង្រ្កាបទីតាំងណេតបង្កប់ល្បែងស៊ីសងតាមអ៊ីនធើណិត ឃាត់ខ្លួនមនុស្សប្រុសស្រី៦នាក់

ភ្នំពេញ៖ គណៈបញ្ជាការឯកភាពខណ្ឌសែនសុខឆ្មក់បង្រ្កាបទីតាំងណេតបង្កប់ល្បែងស៊ីសងតាមអ៊ីនធើណិតមួយកន្លែង កាលពីវេលាម៉ោង៣រសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ នៅតាមបណ្តោយផផ្លូវ៣៧១ជាប់នឹងផ្ទះលោកមេភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជាលទ្ធផលកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមេការ និងអ្នកញៀនល្បែងប្រុសស្រី៦នាក់ (ស្រី១នាក់) ហើយដកហូតសម្ភារៈកុំព្យួទ័រចំនួន១៥គ្រឿង និងម៉ូតូ៥គ្រឿង និងបានចេញលិខិតបិទទីតាំងខាងលើនេះ ជាបណ្តោះអាសន្ន។ ក្រោយពីប្រត្តិបត្តិការរួច សមត្ថកិច្ចបានបញ្ជូនវត្ថុតាង រួមនឹងមនុស្សប្រុសស្រី៦នាក់ ទៅកាន់ទីបញ្ជាការអាវុធហត្ថខណ្ឌសែនសុខចាត់ការបន្តតាមនីតិវិធី៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner