កម្លាំងចម្រុះចុះត្រួតពិនិត្យសិប្បកម្មអារឈើធំមួយ នៅខណ្ឌសែនសុខ

ភ្នំពេញ៖ សិប្បកម្មអារឈើមួយកន្លែងស្ថិតនៅក្នុងភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ក្រោយពីមានមតិមហាជនមួយចំនួនរិះគន់ និងសង្ស័យសិប្បកម្មអារស្តុកឈើដ៏ធំ មាននៅកណ្តាលក្រុងភ្នំពេញ អត់ច្បាប់ រំខានដល់អ្នកភូមិ ទើបនៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ ត្រូវបានកម្លាំងចម្រុះ ខណ្ឌរដ្ឋបាលព្រៃឈើ អាជ្ញាធរខណ្ឌសែនសុខ អាវុធហត្ថ ប៉ូលិស ចុះទៅត្រួតពិនិត្យ ហើយសមត្ថកិច្ចអះអាងថា សិប្បកម្មអារ ស្តុកឈើខាងលើ មានច្បាប់អាជីវកម្មត្រឹមត្រូវ។

តាមប្រជាពលរដ្ឋបានលើកឡើងថា ឈើព្រៃ ត្រូវបានដឹកចូលមកទម្លាក់នៅសិប្បកម្មខាងលើ ដែលមានមុខកាត់ ៣០ជុំ ទៅ៥០ជុំ បើនិយាយពីអាយុកាលនៃដើមឈើវិញនៅខ្ចីណាស់ ត្រូវបានកាប់ដឹកយកមកអារកែច្នៃ នៅក្នុង សិប្បកម្មខាងលើ ទោះជាអាជ្ញាធរ សមត្ថកិច្ច ខណ្ឌរដ្ឋបាលព្រៃឈើ ជាជំនាញខ្លួនឯងស្រាប់ ប្រាប់ថាមានច្បាប់ កាប់យកមកអារ នោះជារឿងសមត្ថកិច្ចអ្នកចេញច្បាប់អនុញ្ញាត ទើបសិប្បកម្មខាងលើ ហ៊ានដំណើរការអារកែច្នៃ។ ក្នុងប្រតិបត្តិការចុះពិនិត្យទីតាំងអារឈើ ខ្នាតរង្វង់៣០ជុំទៅ៥០ជុំមុខកាត់ខាងលើ ឃើញថា ម្ចាស់សិប្បកម្មមានឈ្មោះ ហួត ដានី បង្ហាញ បកស្រាយអំពីច្បាប់អនុញ្ញាតចេញឲ្យសិប្បកម្ម អាជ្ញាធរ សមត្ថកិច្ច ថ្នាក់ខណ្ឌ ទាំងរដ្ឋបាលព្រៃឈើផងនោះ ក៏មិនហ៊ានដេញដោល ជុំវិញអារឈើ ប្រភេទអាយុក្មេងហើយខ្ចីបែបនេះដែរ កាលបើថ្នាក់លើគាត់ចេញច្បាប់អនុញ្ញាតឲ្យហើយនោះ បានត្រឹមអប់រំ ជៀសវាងសំឡេងរំខាន ហុយធូលី ប៉ះពាល់បរិស្ថាន ប៉ះពាល់ការរស់នៅរបស់ប្រជាពលរដ្ឋ៕ម.ន

 

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner