អធិការខណ្ឌសែនសុខជួបសំណេះសំណាលជាមួយដល់បងប្អូននារី ក្នុងឱកាសអបអរខួបលើកទី១០៨ ទិវានារីអន្តរជាតិ ឆ្នាំ២០១៩

ភ្នំពេញ៖ ក្នុងឱកាសអបអរសាទរខួបលើកទី១០៨ ទិវានារីអន្តរជាតិ០៨មីនា ឆ្នាំ២០១៩ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានរៀបចំពិធីសំណេះសំណាលជាមួយដល់បងប្អូននារីចំនួន២០នាក់ ក្រោមអធិបតីភាពលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការខណ្ឌ និងលោក ហោ វាសនា អភិបាលរងខណ្ឌ តំណាងលោកអភិបាលខណ្ឌសែនសុខ។

ក្នុងឱកាសនេះ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានមានប្រសាសន៍ថា ការជួបជុំគ្នានៅពេលនេះ គឺជាឱកាសដ៏ល្អប្រសើរមួយ និងប្រកបដោយអត្ថន័យ ដើម្បីរំលឹកឡើងវិញនូវស្នាដៃដ៏មហិមារបស់ស្ត្រីនានាលើពិភពលោក ក្នុងនោះក៏មានស្ត្រីកម្ពុជាផងដែរ ដែលបានតស៊ូលះបង់ នូវកម្លាំងកាយ កម្លាំងចិត្ត ពេលវេលា ធនធាន និងអាយុជីវិត នៅក្នុងការប្រយុទ្ធតស៊ូដើម្បី បុព្វហេតុស្ត្រី និងដើម្បីបុព្វហេតុរបស់មនុស្សជាតិ និងជាថ្ងៃដែលយើងទាំងអស់គ្នា និងជាពិសេសនោះ បុរសៗត្រូវតែបន្តជំរុញ និងលើកតម្កើងនូវតម្លៃ ឋានៈ តួនាទី និងសិទ្ធិ របស់ស្ត្រីកម្ពុជាយើងឲ្យកាន់តែមានភាពប្រសើរ និងថ្លៃថ្នូរថែមទៀត។

លោកអធិការបានបន្ថែមទៀតថា ទិវាអន្តរជាតិនារី នៅឆ្នាំនេះ បានប្រារព្ធធ្វើឡើងក្រោមប្រធានបទ« លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស »។ ក្នុងឱកាសនោះដែរ លោកអធិការបានជូនវត្ថុអនុស្សាវរីយ៍មួយចំនួនដល់បងប្អូននារី ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន៨០,០០០រៀល សារុង១ ទឹកក្រូច១កេស មី១កេស។ ជាមួយគ្នានេះ លោក ហោ វាសនា ក៏បានផ្តល់ថវិកាផ្ទាល់ដល់នារីដែលមានផ្ទៃពោះចំនួន៤នាក់ ក្នុងម្នាក់ទទួលបានថវិកាចំនួន១០០,០០០រៀល បន្ថែមទៀត៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner