កងនាវាប៉ាគីស្ថាន បណ្ដេញនាវាមុជទឹកឥណ្ឌាមួយគ្រឿងចេញពីដែនទឹករបស់ខ្លួន

ប៉ាគីស្ថាន៖ កងនាវាប៉ាគីស្ថានបានទប់ស្កាត់មិនឱ្យនាវាមុជទឹកឥណ្ឌាមួយគ្រឿង ចូលក្នុងដែនទឹករបស់ខ្លួន និងបានបណ្ដេញនាវានោះឲ្យចេញឆ្ងាយទៀតផង នេះបើតាមអ្នកនាំពាក្យយោធាប៉ាគីស្ថានមួយរូប ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។

អ្នកនាំពាក្យយោធាប៉ាគីស្ថានដដែល បាននិយាយទៀតថា ជ័យជម្នះដ៏អស្ចារ្យនេះ គឺជាភ័ស្ដុតាងមួយបញ្ជាក់បានថា កងនាវាប៉ាគីស្ថានមានជំនាញ និងសមត្ថភាព ក្នុងការការពារព្រំដែនទឹករបស់ខ្លួន ព្រមទាំងអាចឆ្លើយតបទៅនឹងរាល់ការឈ្លានពានទាំងឡាយ។

ដោយឡែកបើតាមកងនាវាប៉ាគីស្ថាន នេះគឺជាលើកទី២ហើយដែលនាវាមុជទឹកឥណ្ឌាត្រូវបានស្ទាក់ចាប់តាំងពីឆ្នាំ២០១៦មក ហើយម្យ៉ាងវិញទៀត ហេតុការណ៍នេះកើតឡើងនៅចំពេលប្រជាជាតិនុយក្លេអ៊ែរទាំង២ កំពុងស្គាល់ភាពតានតឹងផ្នែកយោធាកម្រិតខ្ពស់មួយនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner