រថយន្ដដឹកអេតចាយបើកបុករះរ៉ឺម៉កម៉ូតូ១គ្រឿង ម៉ូតូ១គ្រឿង និងរថយន្ដ១គ្រឿង

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ រថយន្ដដឹកអេតចាយបើកមិនប្រយ័ត្នបុករះរ៉ឺម៉កម៉ូតូគ្រឿង ម៉ូតូ១គ្រឿង និងរថយន្ដ១គ្រឿង តែមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ កាលពីវេលាម៉ោង៣រសៀលថ្ងៃសុក្រ ទី២២ខែកុម្ភៈ ឆ្នាំ២០១៩ នៅមុខបុរីពិភពថ្មី តាមផ្លូវ២១៧ ភូមិសំបូរ សង្កាត់ដង្កោ ខណ្ឌដង្កោ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ដដឹកអេតចាយពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 3A- 1017 មួយគ្រឿង បើកបរតាមបណ្ដោយផ្លូវ២១៧ក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំណុចមុខបុរីពិភពថ្មី ពេលដែលរ៉ឺម៉កម៉ូតូជនរងគ្រោះកំពុងតែបើកសុខៗ ក៏ត្រូវរថយន្ដបុករះពីក្រោយពេញមួយទំហឹង និងបន្ដទៅម៉ូតូ១គ្រឿង និងរថយន្ដ១គ្រឿងទៀត បណ្ដាលឲ្យរងការខូច តែសំណាងល្អមិនបង្កឲ្យមនុស្សណាម្នាក់រងរបួសនោះទេ។

ក្រោយកើតហេតុ សមត្ថកិច្ចខណ្ឌដង្កោ ចុះទៅអន្តរាគមន៍ភ្លាមៗ និងយករថយន្តទាំង៣គ្រឿងទៅផ្នែកជំនាញ ហើយភាគីខាងរថយន្តធំបង្ក ចេញសងថ្លៃជួលជុលម៉ូតូ រ៉ឺម៉កម៉ូតូ និងរថយន្ត ដើម្បីបញ្ចប់រឿងតែម្តង៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner