នារីម្នាក់ចេញវីដេអូអំពាវនាវដល់ម្ចាស់រថយន្តកូរ៉េដឹកទំនិញ ស្លាកលេខ 2U-1941 ដែលបើកបុកម៉ូតូប្អូនរបស់នាង ហើយបើករត់ ឲ្យចូលខ្លួនមកដោះស្រាយ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ មានគណនេយ្យហ្វេសប៊ុកមួយឈ្មោះ “Sok Hun Pov” បានអំពាវនាវរកម្ចាស់រថយន្តឲ្យចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់ ដោយមានអ្នកចែកចាយរាប់ពាន់នាក់ និងមានខ្លឹមសារទាំងស្រុងថា: “សុំរំខាន មិត្តទាំងអស់គ្នាជួយស៊ែឲ្យម្ចាស់ឡានបានដឹងហើយ ចូលខ្លួនមកដោះស្រាយ ជាមួយពួកខ្ញុំដែលជាជរងគ្រោះ ព្រោះឡាននេះបានបើកបរបញ្ច្រាស់ទិស បុកប្អូនប្រុសនាងខ្ញុំ និងកិនម៉ូតូ ខ្ទេចហើយបើករត់យ៉ាងព្រហើនបំផុត បើកបរគ្មានទំនួលខុសត្រូវ គឺបានមើលងាយប្រមាថអាយុជីវិតរបស់អ្នកដទៃ នេះទឹកដោះម្តាយថ្លៃប្អូនខ្ញុំ មិនប៉ះពាល់ដល់អាយុជីវិត ចុះបើបាត់បងជីវិតប្អូនខ្ញុំ ស្អែកនេះអាចរស់វិញទេ????

អ្នកជិតខាងខ្ញុំបានជិះតាមឡានឲ្យគាត់ឈប់សម្រួលដែរតែគាត់ឆ្លើយថា អញមិនឈប់ពួកហែងជិះភ្លើ ពួកខ្ញុំអត់ចង់បានអីទេ គ្រាន់តែចង់ឲ្យអ្នកដែលបើកបញ្ច្រាស់ បុកគេរត់ ចូលមកសម្រួល នៅអាចសម្រួលបាន 0966980156 លេខ ខ្ញុំ អរគុណទុកមុន”។

គួររម្លឹកថា មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយរថយន្តកូរ៉េដឹកទំនិញមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2U-1941 បុកជាមួយម៉ូតូធំមួយគ្រឿង ម៉ាក GPX150 បណ្ដាលឲ្យមនុស្សរងរបួសគួរសម ចំណែកឯម៉ូតូរងការខូចខាតខ្ទេចផ្នែកខាងមុខយ៉ាងដំណំ ភ្លាមៗនោះរថយន្តបង្កបានបើករត់គេច តែត្រូវបងប្អូនប្រជាពលរដ្ឋឃើញហេតុការណ៍បានជួយតាមថតស្លាកលេខឲ្យដែរ។

ករណីនេះបានកើតឡើងនៅវេលាម៉ោង០០:១៥នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃអង្គារ៍ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅមុខវត្តទួលទំពូង ផ្លូវព្រះសីហនុ ស្ថិតក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីឲ្យជួយស្រាវជ្រាវរកម្ចាស់រថយន្តឲ្យមកចូលខ្លួនដោះស្រាយតាមផ្លូវច្បាប់ផងដែរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner