ឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូតបានថ្នាំញៀន៦កញ្ចប់ធំ/តូច
ភ្នំពេញ៖ លោកវរសេនីយ៍ត្រី ជាង ហុកសែ អធិការរងនគរបាលខណ្ឌដង្កោ បានដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវ ឃាត់ខ្លួនបានជនសង្ស័យ២នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងដកហូតបានថ្នាំញៀនចំនួន៦កញ្ចប់ធំ/តូច កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១)ឈ្មោះ ហន ហេង ភេទប្រុស អាយុ៣៤ឆ្នាំ និងទី២)ឈ្មោះ សុំ ឡាយ ភេទប្រុស អាយុ៣៦ឆ្នាំ (អ្នកទាំងពីរមានទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ)។
វត្ថុតាងចាប់យកបានរួមមាន៖ ក្រាមពណ៍សថ្លាចំនួន០៦កញ្ចប់ថង់ (២កញ្ចប់ថង់ធំល្មម) និង៤កញ្ចប់ថង់តូច ទុយោជ័រសម្រាប់ចូកគ្រឿងញៀនចំនួន០៣កំណាត់ ថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន សម្ភារសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ទូរសព្ទចំនួន០១គ្រឿង។ បច្ចុប្បន្នជនសង្ស័យទាំង២នាក់ រួមនឹងវត្ថុតា បានយកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕ធ.ដ