នគរបាលប៉ុស្តិ៍ក្បាលកោះ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន
ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោក ម៉ៅ សឿត អធិការរងទទួលផ្នែកព្រហ្មទណ្ឌខណ្ឌច្បារអំពៅបានឲ្យដឹងនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ មានជនសង្ស័យ៣នាក់ដែលប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលក្បាលកោះ ឃាត់ខ្លួននៅមុខផ្ទះគ្មានលេខ ភូមិយកបាត្រ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។
លោកបានឲ្យដឹងទៀតថា ជនសង្ស័យទី១)ឈ្មោះឈុំ រក្សា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ កម្មក ទី២)ឈ្មោះ ណា វណ្ណៈ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ និងទី៣-ឈ្មោះចាន់ ថន ភេទប្រុស អាយុ១៩ឆ្នាំ (អ្នកទាំង៣ជា កម្មករបេះស្វាយ) ស្នាក់នៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ចំណែកវត្ថុតាងដកហូតរួមមាន៖ -ក្រាមពណ៍សថ្លា (សង្ស័យគ្រឿងញៀន) ០១កញ្ចប់ថង់តូច និងម៉ូតូ០១គ្រឿង។ បច្ចុប្បន្ននេះ ជនសង្ស័យ ត្រូវបានបញ្ជូនខ្លួនមកកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីឃុំខ្លួនបណ្ដោះអាសន្ន និងកសាងសំណុំរឿងបញ្ចូនបន្តទៅតុលាការ ចាត់ការបន្តតាមនីតិវិធី៕ធ.ដ