Liverpool ដាច់ខាតរក៣ពិន្ទុឲ្យបាន ខណៈដែលម្ចាស់ផ្ទះ Man United ចាំបាច់រក្សាតំណែង Top4
អត្ថបទដោយ៖
Kien Sereyvuth
ការប្រកួតពានរង្វាន់លីកកំពូលអង់គ្លេស Premier League បានឈានមកដល់សប្តាហ៍ ទី២៧ ហើយខណៈដែល មេឃខៀវ Man City ឈរនៅកំពូលតារាង ប៉ុន្តែហង្សក្រហម Liverpool ឈរលេខ២ នៅសល់១ប្រកួត ក្នុងដៃទៀត។
Liverpool ថ្ងៃអាទិត្យនេះ ត្រូវជួបម្ចាស់ផ្ទះ បិសាចក្រហម Man United និងត្រូវការឈ្នះដើម្បីឈរកំពូលតារាងវិញ ប៉ុន្តែ Man United នៅមិនទាន់ស្គាល់ពាក្យថាចាញ់នៅឡើយទេក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Solkjare ក្នុងចំណោម៩ចុងក្រោយ ។ គួរបញ្ជាក់ថា ក្រុមបិសាចក្រហម Man United នឹងបើកពហុកីឡដ្ឋាន Old Trafford ស្វាគមន៍ Liverpool៕ធ.ដ