Sarri ចង់ដឹកនាំ Chelsea ដល់ចប់កុងត្រា មិនចង់រវល់ជាមួយក្លិបផ្សេង
អត្ថបទដោយ៖
Kien Sereyvuth
អ្នកចាត់ការរបស់ Chelsea លោក Maurizio Sarri បាននិយាយថា លោកនឹងមិនចាកចេញពី Chelsea ទៅកាន់ Roma ឡើយ។ ការនិយាយបែបនេះ បន្ទាប់ពីអ្នកចាត់ការសញ្ជាតិអ៊ីតាលី បានដឹកនាំ Chelsea ៣-០ Malmo នៅ Stamford Bridge សរុបទាំងពីរជើងឈ្នះ ៥-១ បានឡើងទៅវគ្គ១៦ក្រុមចុងក្រោយ Europa League។
បុរសវ័យ៦០ឆ្នាំ និយាយថា លោកនៅសល់កុងត្រាជាមួយ Chelsea ដល់រដូវកាលក្រោយ ដូច្នេះការចេញ Roma គឺគ្មានផ្លូវទេ”។ មុនការប្រកួត Europa League កាលពីយប់មិញនេះ Chelsea បានបរាជ័យ២ប្រកួតរួចមកហើយ។ ក្នុងនោះ ចាញ់ Bournemouth ៤:០ ចាញ់ Manchester City ៦:០ ធ្លាក់ពី FA Cup និងដោយចាញ់ Man Utd ។
សូមញ្ជាក់ថា Chelsea ត្រូវប៉ះ Man City ម្ដងទៀត នៅវគ្គផ្ដាច់ព្រ័ត្រ League Cup នៅថ្ងៃអាទិត្យនេះ និងប្រកួតបន្ទាប់ប៉ះ Tottenham នៅ Premier League៕ធ.ដ