រដ្ឋមន្ត្រីក្រសួងសាធារណៈការ ចុះពិនិត្យដំណើរការធ្វើអាងចំរោះទឹកកខ្វក់នៅខេត្តព្រះសីហនុ

អត្ថបទដោយ៖
Kien Sereyvuth

នៅរសៀលថ្ងៃទី១៣ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចុះពិនិត្យ ដំណើរការធ្វើអាងចំរោះទឹកកខ្វក់នៅខេត្តព្រះសីហនុ ជាថ្មីទៀត គ្រាដែលក្រុមអ្នកបច្ចេកទេសកំពុងដំណើរការសាងសង់យ៉ាងសកម្មរាល់ថ្ងៃដើម្បីទប់ស្កាត់សណល់រាវដែលកំពុងធ្វើអោយប្រឈមដល់បរិស្ថាន (ឆ្នេរនិងទឹកសមុទ្រ)។

ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការនិងដឹកជញ្ជូន មានប្រសាសន៍ថា៖ខេត្តព្រះសីហនុ បច្ចុប្បន្នមានការអភិវឌ្ឍលឿន។សណ្ឋាគារតូចធំកំពុងរីកព្រោងព្រាត រីឯសំណល់រឹងរាវក៏មានការកើនឡើងខ្លាំងដែរទាមទារមានដំណោះស្រាយជាចាំបាច់នូវប្រពន្ធ័អាងចំរោះត្រឹមត្រូវដើម្បីកាត់បន្ថយឬបញ្ជៀសការបំពុលទឹកសមុទ្រនិងឆ្នេរខ្សាច់។

ឯកឧត្តម បានបញ្ជាក់ថា៖បញ្ហាទឹកសំអុយហូរចូលសមុទ្រនេះរដ្ឋាភិបាលបានសិក្សាផែនការមេរួចរាល់ហើយ។
ពេលនេះការសាងសង់អាងចម្រោះទឹកកខ្វក់នេះចំពោះមុខត្រូវតែធ្វើជាបណ្តោះអាសន្នសិនដើម្បីទប់ស្កាត់សំណល់រាវកខ្វក់កុំអោយហូរចូលសមុទ្រត្រង់ដោយមិនបានចម្រោះនាំអោយខូចឆ្នេរខ្សាច់និងទឹកសមុទ្រ។

បើកាលណាឆ្នេរខ្សាច់និងទឹកសមុទ្រខូចអស់គេនឹងលែងមកលេងកំពង់សោមទៀតទេ។
ហេតុនេះហើយបានរាជរដ្ឋាភិបាលកំពុងជម្រុញគណៈកម្មការ អភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា(គអឆក)កំពុងដុតដៃដុតជើងធ្វើអាងចម្រោះទឹកកខ្វក់នេះបើទោះជាត្រូវចំណាយថវិការច្រើនបន្តិចក្តី។

បើតាម ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានគូសបញ្ជាក់ថាសព្វថ្ងៃនេះរដ្ឋបាលខេត្តព្រះសីហុ ដោយមាការគាំទ្រពីថ្នាក់ជាតិផងបានកំពុងធ្វើស្នានីយ៍បូមទឹកកខ្វក់ចំនួន៤កន្លែងផ្សេងគ្នា។
ស្ថានីយ៍បូមទាំងបួននេះនឹងបូមទឹកកខ្វក់បញ្ចូលទៅ
ស្នានីយ៍ចម្រោះទឹកស្អាតមួយមានទំហំជាង១៦ហិចតាក៏កំពុងកែលម្អដើម្បីចម្រោះ មុននឹងបង្ហូរទៅសមុទ្រដើម្បីជៀសវាងការប៉ះពាល់ឆ្នេរខ្សាច់និងទឹកសមុទ្រ។

តាមផែនការគ្រោងសាងសង់ស្ថានីយ៍បូមទឹកកខ្វក់ចំនួន៤ទីតាំងផ្សេងទៀតដើម្បីកាត់ទប់ស្កាត់ការបំពុលទឹកសមុទ្រនិងឆ្នេរខ្សាច់។
ឧត្តម យន្ត មីន មានសុទិដ្ឋិនិយមថា បញ្ហាទឹកសំអុយហូរចូលសមុទ្រនេះនឹងត្រូវដោះស្រាយបាននៅពេលខាងមុខដ៏ខ្លីនេះ។ គួររំលឹកថាកាលពីរសៀលថ្ងៃទី០១ខែកុម្ភៈឆ្នាំ២០១៩ ឯកឧត្តម ស៊ុន ចាន់ថុល ធ្លាប់បានចុះពិនិត្យស្ថានភាពនៃការសាងសង់អាងចម្រោះទឹកកខ្វក់នៅដែលកំពុងដំណើរការសាងសង់នៅតាមទីតាំងក្បែរឆ្នេរអូរឈើទាលនិងពិនិត្យប្រពន្ធ័លូទឹកស្អុយក្នុងក្រុងព្រះសីហនុ ផងដែរ៕ (សាវ៉ុន)

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner