រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបន្ទោសខេត្តព្រះសីហនុដែលប្រើកម្លាំងយោធាអនុវត្តសាលក្រមតុលាការ

អត្ថបទដោយ៖
Kien Sereyvuth

សម្តេចក្រឡាហោមសខេង បានមានប្រសាសន៍ព្រមានខេត្តព្រះសីហនុ ដែលប្រើប្រាស់កម្លាំងយោធា ក្នុងការ អនុវត្តសាលដីកាតុលាការ។ គួររំលឹកថានៅក្នុងការអនុវត្តច្បាប់លើជម្លោះដីធ្លីមួយកន្លែងនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ សកម្មភាពនោះ បានរងការរិះគន់ ដោយសារ ការប្រើ កម្លាំងទាហានដែលមិនមែនជាកម្លាំងនគរបាលយុត្តិធម៌ចុះធ្វើសកម្មភាពអនុវត្តច្បាប់។សម្តេចក្រឡាហោម សខេង ក្នុងឪកាសថ្លែងបើកសន្និបាតការងារឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩ នា ព្រឹកថ្ងៃទី១៣កុម្ភៈនៅទី ស្តីការក្រសួងមហាផ្ទៃ បានបន្ទោសថ្នាក់ដឹកនាំរដ្ឋបាលខេត្តជុំវិញការមិនយល់ច្បាប់
សម្តេចបានមានប្រសាសន៍រំលឹកថាករណីប្រើប្រាស់កម្លាំងយោធាក្នុងការអនុវត្តតាមសាលដីកាតុលាការ ដែល ជាការអនុវត្តខុសច្បាប់នេះ ធ្លាប់ត្រូវគេឃើញកន្លងមកនៅក្នុងខេត្តកំពង់ធំ…ខេត្តក្រចេះ ដែលសម្តេចស្នើហើយ ស្នើទៀត សូមកុំបន្តប្រព្រឹត្តអំពើខុសច្បាប់នេះអោយសោះ។ សម្តេចក្រឡាហោមសខេង បានមានប្រសាសន៍ ដាស់តឿនថ្នាក់ដឹកនាំខេត្តចុងក្រោយថា ចូរធ្វើអ្វីមួយត្រូវឈរជាមួយច្បាប់និងត្រូវប្រកាន់ខ្ជាប់ការអនុវត្តច្បាប់… មិនត្រូវអាងអំណាចបាញ់បោះ និងត្រូវបង្ហាញអោយពលរដ្ឋឃើញថារដ្ឋបាលខេត្ត គឺជារដ្ឋបាលសាធារណៈ ពិត ប្រាកដ។

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner