រដ្ឋមន្ត្រីការពារជាតិថៃមកដល់កម្ពុជាចូលរួម GBC

អត្ថបទដោយ៖
Kien Sereyvuth

 រដ្ឋមន្ត្រីក្រសួងការពារជាតិថៃលោកឧត្តមសេនីយ៍ ប្រាវីត វង្សស៊ូ វណ្ណ បានស្ថិតក្នុងរាជធានីភ្នំពេញហើយ ក្នុង ការអញ្ជើញចូលរួមកិច្ចប្រជុំ GBC លើក ទី១៤ នៅក្នុងរាជធានីភ្នំពេញ។លោកឧត្តមសេនីយ៍ ប្រាវីត វង្សស៊ូ វណ្ណ បានអញ្ជើញមកដល់រាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី១៣កុម្ភៈតាមជើងយន្តហោះដែលចុះចតនៅព្រលាន អាកាសយោធា។ កិច្ចប្រជុំលើកទី១៤នៃគណ:កម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ កុម្ភៈនេះ និងបញ្ចប់នៅវេលាថ្ងៃទី១៤កុម្ភៈ។ មន្ត្រីក្រសួងការពារជាតិកម្ពុជាបានអោយដឹងថា កិច្ចប្រជុំ GBC លើកទី១៤ បានផ្តោតសំខាន់ លើការពង្រឹងនិងលើកកម្ពស់កិច្ចសហប្រតិបត្តិការ…បង្កើតទំនាក់ទំនងល្អរវាងកងទ័ព នៃប្រទេសទាំង២ កម្ពុជា-ថៃ ក្នុងកិច្ចការពារនិងរក្សាឲ្យបានរឹងមាំនូវសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តការនិងអភិវឌ្ឍន៍តាមបណ្តោយ ព្រំដែននៃប្រទេសទាំងពីរ និងរួមគ្នាដោះស្រាយបញ្ហាប្រឈមនានាដែលអាច កើត មានឡើងនៅតាមបណ្តោយ ព្រំដែនរួមនៃប្រទេសជិតខាងទាំងពីរ ដើម្បីរក្សានិងធានាបាននូវសេចក្តីសុខក្សេម ក្សាន្ត និងជីវភាពរស់នៅរីក ចម្រើនរបស់ប្រជាជននៃប្រទេសទាំងពីរ។
 កម្ពុជានិងថៃ បានយល់ព្រមបង្កើតកិច្ចប្រជុំ GBC តាំងពីឆ្នាំ២០០៦ ដោយកិច្ចប្រជុំនេះ មានការជួបប្រជុំប្តូរវេន យ៉ាងទៀងទាត់ជារៀងរាល់ឆ្នាំ។

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner