សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ឆ្នាំង៖ ថវិកាបេឡាមរណសង្គ្រោះចំនួន ៨,០០០,០០០រៀល បាន ប្រគល់ជូនគ្រួសារសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ចំនួន០២ គ្រួសារ ក្នុងស្រុករលាប្អៀរ

អត្ថបទដោយ៖
Kien Sereyvuth

កំពង់ឆ្នាំង ៖ ថវិកាបេឡាមរណសង្គ្រោះចំនួន៨លានរៀល ត្រូវបាននាំយកទៅប្រគល់ជូនគ្រួសារសមាជិកសមាគមខេត្ត អតីតយុទ្ធជនកម្ពុជា២គ្រួសារ ក្នុងស្រុករលាប្អៀ។ ការចុះនាំយកថវិកាបេឡាមរណៈសង្គ្រោះនេះ បានធ្វើឡើងនៅវេលាម៉ោង២ និង៣០នសទីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ សមាគមអតីតយុទ្ធជនកម្ពុជា កំពង់ឆ្នាំង ក្រោមការដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ធន ធឿន ប្រធានសមាគមអតីតយុទ្ធជនខេត្ត បានអោយតំណាងក្រុមការងារថ្នាក់ខេត្តដឹកនាំដោយលោក ចក់ កែវចំរើន ប្រធានបេឡាជាតិខេត្ត, លោក ឃូ សុផាន់ មេបញ្ជាការរងសឹករងខេត្ត រួមជាមួយក្រុមការងារថ្នាក់ស្រុក បានចុះប្រគល់ថវិកាបេឡាមរណសង្គ្រោះ ចំនួន ៨លាន រៀល និងខិលិតចូលរួមរំលែកទុក្ខ រួមជាមួយក្រុមគ្រួសារសពរួមមានអង្ករ ១បេ របស់ក្រុមហ៊ុន យ៉ែម ឧត្តម ជូនដល់ ៖

១. លោកស្រី សួន សំបឿន ត្រូវជាកូនរបស់សព សមាជិកអតីតយុទ្ធជនកម្ពុជា ឈ្មោះ យឹម យីម ជាគ្រួសារពលី​ID(SA86000983) ទទួលមរណភាពថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ០១:០០នាទីយប់ នៅភូមិកងមាស ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ។

២. លោកស្រី ឆាយ ចាន់ ត្រូវជាកូនរបស់សព សមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ឈ្មោះ ឆាយ សំ ជាគ្រួសារពលី ID (SC89000446) ទទួលមរណភាពនៅភូមិអណ្តូងឬស្សី ឃុំស្រែថ្មី ស្រុករលាប្អៀរ ។

នៅបញ្ចប់ពិធីក្រុមគ្រួសាររបស់សព បានថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ ហ៊ុន សែន នាយយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស សូមអោយសម្តេច មានសុខភាពល្អបន្តដឹកនាំប្រទេសកម្ពុជា ជារៀងរហូត និងសូមអរគុណដល់ ឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រី , ឯកឧត្តមអភិបាលខេត្ត,លោកឧុត្តមសេនីយ៍ទោ ធន ធឿន ប្រធានសមាគមអតីត យុទ្ធជនកម្ពុជាខេត្ត រួមជាមួយក្រុមការងារ សូមជួបប្រទះពុទ្ធពរ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀតឃ្លាតឡើយ ៕ធ.ដ

ដោយ៖ សុក្ខារិន

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner