ចោរអ៊ីនធឺណែតវាយប្រហារលើក្រុមហ៊ុនជំនួញខ្នាតមធ្យមនៅអាស៊ីអាគ្នេយ៍ក្នុងរូបភាពជំងឺកូវីដ

ក្រុមឧក្រិដ្ឋជនអ៊ីនធឺណែត បានប៉ុនប៉ងវាយប្រហារលើក្រុមហ៊ុនជំនួញខ្នាតមធ្យមនៅក្នុងប្រទេសមួយចំនួននាតំបន់អាស៊ីអាគ្នេយ៍នាឆ្នាំ២០២០នេះ ខណៈប្រទេសទាំងនោះកំពុងប្រឈមនឹងជំងឺកូវីដ១៩។ នេះបើតាមរបាយការណ៍របស់ក្រុមហ៊ុនសន្តិសុខអ៊ីនធឺណិត Kaspersky ដែលត្រូវបានដកស្រង់យកមកចុះផ្សាយដោយសារព័ត៌មានវៀតណាម នៅថ្ងៃទី១៦ ខែឧសភានេះ។

ក្រុមហ៊ុនខាងលើនេះបានអះអាងថាមានការប៉ុនប៉ងឆបោក(Phishing)ចំនួន៨៣ម៉ឺនដងតាមបណ្តាញអ៊ីនធឺណេត បានកើតឡើងលើក្រុមហ៊ុន ដែលមានបុគ្គលិកប្រមាណពី៥០ទៅ២៥០នាក់ ប៉ុន្តែការប៉ុនប៉ងវាយប្រហារនេះ ត្រូវបានរារាំង។ ប្រៀបធៀបនឹងឆ្នាំមុន ការវាយប្រហារបែបនេះ មានការកើនឡើងប្រមាណ៥៦ភាគរយ។

ក្នុងពេលដែលពិភពលោកកំពុងប្រឈមទៅនឹងការរាតត្បាតដោយជំងឺកូវីដ១៩បែបនេះ ក្រុមឧក្រិដ្ឋជនអ៊ីនធឺណិត បានប្រើប្រាស់នូវរបៀបវាយប្រហារបែបឆបោក (Phishing) តាមរយៈរូបភាពមួយចំនួនដែលទាក់ទងទៅនឹងជំងឺកូវីដ១៩។ ប្រទេសមួយចំនួន ដែលក្រុមឧក្រិដ្ឋជនព្យាយាមប៉ុនប៉ងវាយប្រហារ រួមមានប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សីង្ហបុរី ថៃ និងប្រទេសវៀតណាម។ ចំនួននៃការប៉ុនប៉ងវាយប្រហារដោយវិធីសាស្ត្រ Phishing មានការកើនឡើងនៅត្រីមាសទី១ នៃឆ្នាំ២០២០នេះ៕

ads banner
ads banner
ads banner