ក្លឹបស្តេចសរ Real Madrid ផ្តល់ថវិកាមួួយចំនួនបូក James Rodrigue​ ជាផ្នូរដើម្បីយក Christian Eriksen ពី Tottenham

អត្ថបទដោយ៖
Kien Sereyvuth

ដើម្បីយកខ្សែបម្រើ Christian Eriksen ក្លឹប Real Madrid បានត្រៀម លុយមួយចំនួនតូចបន្ថែម James Rodriguez ក្នុងកិច្ចព្រមព្រៀង ដើម្បីយក Eriksen ពី Spurs ។ 

នេះជាលើកទី២ហើយ ដែលក្រុមមានមូលដ្ឋាននៅទីក្រុងម៉ាឌ្រីដមួយនេះ ដាក់កិច្ចព្រមព្រៀងមួយនេះបញ្ចូល James Rodriguez ទៅក្នុងកញ្ចប់លុយ ខណៈដែលអនាគតរបស់គេនៅ Bayern នៅតែមិនទាន់ដោះស្រាយ ។ ការចំណាយពេលខ្ចីជើង នៅរដូវកាលទី២របស់ខ្លួន នៅឯក្លឹប Bayern Munich កីឡាករដែលមានតម្លៃខ្លួន៤២លានអឺរ៉ូរូបនេះ អាចឲ្យក្លឹបជើងឯកអាល្លឺម៉ង់មានជម្រើសទិញដាច់ ។

រដូវកាលដំបូងនៅអាល្លឺម៉ង់ James ទទួលបានផលវិជ្ជមានច្រើន ប៉ុន្តែចាប់តាំងពី លោក Niko Kovac មកដឹកនាំកាលពីខែកក្កដា រូបគេទើបតែបានលេង១២ប្រកួតគ្រប់ពានរង្វាន់ហើយលេងពេញ៩០នាទីតែមួយប្រកួតប៉ុណ្ណោះ ។

គួររំលឹកថា ប្រធានក្រុមជម្រើសជាតិកូឡុំប៊ី ធ្លាប់ទទួលបានជោគជ័យកាលនៅ Porto និងMonaco ស្របពេលល្បីខ្លាំងកាលលេង World Cup 2014  ជាមួយនឹងការបង្ហាញទម្រង់លេងល្អ នៅរដូវកាលដំបូងឲ្យ ក្លឹប Real Madrid ខណៈ ក្លឹប Arsenal, Juventus, និង Napoli កំពុងចង់បាន ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner