AC Milan នាំយកខ្សែប្រយុទ្ធ Krzysztof Piatek មកជំនួស Gonzalo Higuain

អត្ថបទដោយ៖
Kien Sereyvuth

ក្លឹបយក្សអ៊ីតាលី AC Milan បានផ្ទេរខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញ Krzysztof Piatek ជាផ្លូវការណ៍ តាំងពីថ្ងៃទី២២មកម្ល៉េះ ក្នុងតម្លៃខ្លួន៣៥លានអឺរ៉ូ ព្រមទាំងតម្លៃពលកម្ម ២លានអឺរ៉ូ ក្នុងមួយឆ្នាំពីក្លឹប Genoa FC ពោលគឺ២ថ្ងៃមុនដែល Chelsea នាំយកកីឡាករ Gonzalo Higuain ទៅទឹកដី Stamford Bridge។

គួររំលឹកថា ពេលចុះកិច្ចសន្យាដំបូងខ្សែប្រយុទ្ធវ័យ២៣ឆ្នាំខាងលើនេះ ត្រូវបានក្លឹបផ្តល់លេខអាវ១៩ ប៉ុន្តែក្រោយការចាកចេញរបស់ខ្សែប្រយុទ្ធខ្ចីជើងពី Juventus ទៅកាន់ទីក្រុងឡុងដ៍ ធ្វើឲ្យលេខអាវដែលទំនេរ ពោលគឺលេខ៩ បានធ្លាក់មកដល់រូបគាត់ផ្ទាល់តែម្តង ។

កីឡាករវ័យជ្រេ Gonzalo Higuain បានបោះបង់អាវលេខ៩ របស់ក្លឹប AC Milan ដើម្បីទៅចូលរួមជាមួយតោខៀវ Chelsea ជាផ្លូវការណ៍ ខណៈពេលនេះក្លឹបអ៊ីតាលីក៏បានរកម្ចាស់អាវលេខ៩ថ្មីផងដែរនោះគឺ Krzysztof Piatek ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner