Alvaro Morata នឹងទៅចូលរួមជាមួយ Atletico Madrid

អត្ថបទដោយ៖
Kien Sereyvuth

បើយោងតាម Cadena Ser បានឲ្យដឹងថា ខ្សែប្រយុទ្ធរបស់ក្លឹបតោខៀវ Chelsea កីឡាករ Alvaro Morata នឹងចូលរួមជាមួយក្លឹប Atletico Madrid ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេល ១៨ខែ ដោយតម្រូវឲ្យ ក្លឹបនេះបង់តម្លៃខ្លួនប្រមាណ ៦.៦លានផោនជាមុនសិន ។

ដោយមិនសូវទទួលបានជោគជ័យគួរឲ្យកត់សម្គាល់នៅទឹកដី Stamford Bridge ក៏មានសារព័ត៌មានជាច្រើន អំពីការផ្ទេររបស់ ខ្សែប្រយុទ្ធវ័យ២៦ឆ្នាំខាងលើ ទៅចូលរួមសារជាថ្មីនៅទឹកដីអេស្ប៉ាញ ។ 

សូមបញ្ជាក់ថា ក្រោយបញ្ចប់រដូវកាល ២០១៩-២០២០ ក្លឹបអេស្ប៉ាញ នឹងធ្វើការទិញផ្តាច់ពី Chelsea ក្នុងតម្លៃខ្លួនចន្លោះពី ៣៥លានផោន ទៅ ៤០លានផោន ដោយយោងទៅតាមស្ថានភាពជាក់ស្តែង ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner