មេដឹកនាំកំពូលកូរ៉េខាងជើងបង្ហាញការពេញចិត្តជាខ្លាំង ក្រោយទទួលបានលិខិតពីប្រធានាធិបតីសហរដ្ឋអាម៉េរិក នៅមុនជំនួបកំពូលលើកទី២

កូរ៉េខាងជើង៖ រដ្ឋាភិបាលក្រុងព្យុងយ៉ាងបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍តនេះថា ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសម្តែងការពេញចិត្តយ៉ាងខ្លាំង ក្រោយទទួលបានលិខិតមួយពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នៅមុនកិច្ចជំនួបកំពូលលើកទី២។

លិខិតនេះត្រូវបានប្រគល់ឱ្យលោក គីម ជុងអ៊ុន ដោយមនុស្សជំនិតរបស់លោក គឺលោក គីម យ៉ុង ឆុល ដែលបានជួបលោក ដូណាល់ ត្រាំ នៅសេតវិមានកាលពីសប្តាហ៍មុន ខណៈប្រទេសទាំងពីរកំពុងព្យាយាមស្វែងរកកិច្ចព្រមព្រៀងលុបបំបាត់អាវុធនុយក្លេអ៊ែរ ដែលអាចបន្ធូរបន្ថយអរិភាពជាច្រើនទសវត្សរ៍មកនេះ។

យ៉ាងណាមិញ បើតាមសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានចុះផ្សាយថា លោក គីម បាននិយាយថា រូបលោកជឿជាក់លើការតាំងចិត្តជាវិជ្ជមានរបស់លោក ត្រាំ ប៉ុន្តែព្រមជាមួយគ្នានេះ លោក គីម បានព្រមានដែរថា ប្រទេសរបស់លោកអាចនឹងស្វែងរកយុទ្ធសាស្រ្តថ្មីទៀត ប្រសិនបើសហរដ្ឋអាម៉េរិកបន្តដាក់បន្ថែមទណ្ឌកម្ម និងដាក់សម្ពាធប្រឆាំងនឹងកូរ៉េខាងជើង៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner