រថយន្ត Volvo ជាង២សែនគ្រឿងត្រូវប្រមូលមកជួសជុលវិញជាបន្ទាន់ លើបញ្ហាលិចប្រេង

ចិន៖ រថយន្តម៉ាក Volvo របស់ក្រុមហ៊ុន Zhejiang Geely Holding Group នៅប្រទេសចិនត្រូវបានប្រកាសប្រមូលយមកវិញប្រមាណ២សែនគ្រឿង ក្រោយពេលដាក់លក់លើទីផ្សាររកឃើញថា មានបញ្ហាម៉ាស៊ីន ដែលអាចបង្កឲ្យមានការលិចប្រេង ក្នុងពេលបើកបរ នេះបើតាមការចេញផ្សាយរបស់ Channelnewsasia នៅថ្ងៃទៅទី២៤ មករានេះ។

ក្រុមហ៊ុនស៊ុយអែតមួយនេះបាននិយាយថា រថយន្តដែលត្រូវប្រមូលមកជួសជុលវិញ មានប្រមាណ២១៩០០០គ្រឿង មាន១១ម៉ូឌែលផ្សេងៗគ្នា ផលិតក្នុងឆ្នាំ២០១៥ និង២០១៦ ដោយទីផ្សារលក់រថយន្តប្រភេទនេះច្រើនជាងគេ មាននៅប្រទេសស៊ុយអែត អង់គ្លេស និងអាល្លឺម៉ង់។

អ្នកនាំពាក្យក្រុមហ៊ុនមិនបញ្ជាក់ពីតម្លៃការជួសជុលឡើងវិញ ចំពោះការរថយន្តទាំងជាង២សែនគ្រឿងនេះទេ។ ក្រុមហ៊ុនធ្លាប់បានប្រកាសប្រមូលមកវិញចុងក្រោយ កាលពីឆ្នាំ២០០៤ ប្រមាណ៤៦០០០០គ្រឿង ដើម្បីជួសជុលលើបញ្ហាប្រព័ន្ធភ្លើង។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រុមហ៊ុន Volvo មានរោងចក្រដំឡើងរថយន្តប្រមាណ៩កន្លែង នៅក្នុងទ្វីបអាស៊ី ក្នុងនោះ កម្ពុជា ក៏ជាទីផ្សារលក់មួយផងដែរ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner