ក្រុមហ៊ុនដ៏ធំមួយនៅរុស្ស៊ីស្នើឲ្យយកដុំមាសជំនួសលុយដុល្លារអាម៉េរិក សម្រាប់ការវិនិយោគ

រុស្ស៊ី៖ រុស្ស៊ីគួរតែប្រើប្រាស់មាសជំនួសឲ្យលុយដុល្លារអាម៉េរិក សម្រាប់ការវិនិយោគ នេះបើតាមការស្នើសុំរបស់ក្រុមហ៊ុនដ៏ធំមួយរបស់រុស្ស៊ី លើជំនួញប្តូររូបិយវត្ថុ ចេញផ្សាយដោយសារព័ត៌មាន RT កាលពីម្សិលមិញ។

លោក Alexander Afanasiev នាយកប្រតិបត្តិនៃក្រុម Moscow Exchange បាននិយាយថា ដុំមាសរបស់រុស្ស៊ី អាចនឹងក្លាយជាជម្រើសថ្មីមួយសម្រាប់ជំនួសឲ្យការប្រើប្រាស់លុយដុល្លារក្នុងការវិនិយោគ។ លោកថា «យើងគួរតែចាប់ផ្ដើមផ្ដល់ជម្រើសជំនួសលុយដុល្លារជាការប្ដូរមកប្រើមាសរបស់រុស្ស៊ីវិញសម្រាប់ការវិនិយោគ។ មានអ្នកវិនិយោគធំៗមួយចំនួន បានទិញលុយដុល្លារ និងទុកវានៅក្រោមខ្នើយ ដែលវាមិនមានសុវត្ថិភាពនោះទេ។»

សូមបញ្ជាក់ថា រុស្ស៊ីជាប្រទេសផលិតមាសធំជាងគេបំផុតទី៣ក្នុងពិភពលោក។ កាលពីឆ្នាំ២០១៧ រុស្ស៊ីបានបង្កើនការផលិតរបស់ខ្លួនជាង២៦៥តោន គិតចាប់ពីខែមករាដល់ខែតុលា៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner