នាវាផ្ទុកភ្ញៀវទេសចរណ៍ជិត២ពាន់នាក់ចូលចតកំពង់ផែក្រុងព្រះសីហនុ
អត្ថបទដោយ៖
Kien Sereyvuth
នាវាទេសចរណ៍នោះ មានឈ្មោះ WESTERDAM សញ្ជាតិហូឡង់ បានធ្វើការចូលចតកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ នាវេលាម៉ោង ០៦និង៤៥នាទី ថ្ងៃទី ២២ ខែមករា ឆ្នាំ២០១៩។ នាវាទេសចរណ៍ WESTERDAM ធ្វើដំណើរ មកពីប្រទេសថៃ ផ្ទុកភ្ញៀវ ១ពាន់៨៦៤ នាក់ ស្រី ៩៩៧នាក់ មាន ៤០សញ្ជាតិ។ នាវានោះ នឹងចាកចេញវិញនៅវេលាម៉ោង ២១យប់ថ្ងៃ២២មករានេះ ដោយបន្តដំណើរ ទៅប្រទេសវៀតណាម៕