អង្គការសហប្រជាជាតិ៖ សេដ្ឋកិច្ចពិភពលោកនឹងរក្សាកំណើនថេរ ក្នុងអត្រា៣ភាគរយ ពីឆ្នាំ២០១៩-២០២០

បរទេស៖ សេដ្ឋកិច្ចពិភពលោកនឹងបន្តមានកំណើនថេរ ប្រមាណ៣ភាគរយ ក្នុងឆ្នាំ២០១៩ និង ២០២០ ជាសញ្ញាមួយបង្ហាញថា កំណើនសេដ្ឋកិច្ចពិភពលោកបានឈានដល់ចំណុចកំពូល នេះបើតាមអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២១ មករា ម្សិលមិញ។ យ៉ាងណាក៏ដោយ ការបញ្ចូលគ្នានៃកង្វល់លើការប្រកួតប្រជែងដើម្បីការអភិវឌ្ឍអាចប៉ះពាល់ដល់ការរីកចម្រើនសេដ្ឋកិច្ចបន្ថែមទៀត នេះបើតាមវេទិការស្តីពីស្ថានភាព និងលទ្ធភាពសេដ្ឋកិច្ចពិភពលោកឆ្នាំ២០១៩ របស់អង្គការសហប្រជាជាតិ ដែលត្រូវបានរៀបចំឡើងនៅទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិ នាបុរីញ៉ូវយ៉ក កាលពីម្សិលមិញ។

ប្រភពថា ការលូតលាស់សេដ្ឋកិច្ចពិភពលោកត្រូវបានរំពឹងថា នឹងរក្សាបានអត្រា៣ភាគរយ ក្នុងឆ្នាំ២០១៩ និង២០២០ ខណៈដែលកាលពីឆ្នាំ២០១៨ មានអត្រា៣,‌១ភាគរយ។ ការលូតលាស់សេដ្ឋកិច្ចនៅអាម៉េរិកត្រូវបានរំពឹងថា នឹងរក្សាកំណើនបាន២,៥ភាគរយ នៅឆ្នាំ២០១៩ និង ២ភាគរយ ក្នុងឆ្នាំ២០២០ ខណៈដែលសហភាពអឺរ៉ុបនឹងមានអត្រា២ភាគរយ។ រីឯប្រទេសចិនវិញ នឹងមានកំណើនត្រឹម ៦,៣ភាគរយ ធ្លាក់ចុះពី៦,៦ភាគរយ ក្នុងឆ្នាំ២០១៨ ជាការធ្លាក់ចុះ ពាក់ព័ន្ធនឹងសង្គ្រាមពាណិជ្ជកម្ម៕ម.ន

 

 

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner