ទេសចរចិនជាង១ម៉ឺននាក់ ចូលរួមក្នុងពិធីជប់លៀងបាយដំណើបជាមួយនឹងស្វាយ នៅប្រទេសថៃ

ថៃ៖ សារព័ត៌មាន coconut បានចេញផ្សាយកាលពីម្សិលមិញថា មានភ្ញៀវទេសចរជនជាតិចិនជាង១ម៉ឺននាក់ ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងពិធីជប់លៀងមួយនៅក្នុងប្រទេសថៃ បំបែកកំណត់ត្រាពិភពលោក Guinness World Record សម្រាប់ការបម្រើបាយដំណើប ជាមួយនឹងស្វាយធំបំផុត។

ព្រឹត្តិការណ៍បំបែកកំណត់ត្រាពិភពលោក «We Care About You» នេះ ត្រូវបានរៀបចំដោយសមាគមភ្នាក់ងារទេសចរណ៍ថៃ នៅស្រុក Pak Kret ខេត្ត Nonthaburi ក្នុងគោលបំណងដើម្បីទទួលបានការជឿទុកចិត្តពីភ្ញៀវទេសចរចិន។ ពីធីជប់លៀងដែលត្រូវបានរៀបចំឡើងកាលពីសប្តាហ៍មុនខាងលើនេះ បានបម្រើបាយដំណើបប្រហែល ១ ៣៦០គីឡូក្រាម រួមជាមួយនឹងស្វាយ៦០០០ផ្លែ សរុបទម្ងន់ប្រហែល ៤០០០ ទៅ ៤៥០០ពាន់គីឡូក្រាម។ គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៨ ប្រទេសថៃទទួលបានភ្ញៀវទេសចរអន្តរជាតិជាង៣៨ ក្នុងនោះ ចិនមានប្រមាណ១១លាននាក់ កើនឡើង ៧,២% បើធៀបនឹង២០១៧៕ម.ន

 

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner