រថភ្លើងទំនើប៣គ្រឿងដឹកជញ្ជួនអ្នកដំណើរចេញចូលព្រលានយន្តហោះដឹកមកដល់កម្ពុជា
រថភ្លើងទំនើប៣គ្រឿងដែលសម្រាប់ប្រើប្រាស់ក្នុងការដឹកជញ្ជួនភ្ញៀវចេញចូលព្រលានយន្តហោះ និងធ្វើដំ ណើរទៅក្រុងព្រះសីហនុជាប់មាត់សមុទ្ទ និង្ហក្រុងប៉ោយប៉ែតជាប់ព្រំដែនថៃដែរនោះបានដឹកមក ដល់កម្ពុជា ហើយ។ រថភ្លើងទាំង៣គ្រឿងដែលបានមកដល់កំពង់ផែក្រុងព្រះសីហនុកាលពីថ្ងៃទី៨មករា គឺជារថ ភ្លើងបញ្ជា ទិញមក ពីប្រទេសម៉ិចស៊ិក រថភ្លើងថ្មីនេះ មានក្បាលម៉ាស៊ីនចំនួនពីរ គឺមុខមួយ និងក្រោយមួយ ជាមួយ ការបំពាក់បច្ចេកវិទ្យាចុងក្រោយបំផុត ប្រកបដោយសុវត្ថិភាពខ្ពស់ និងទំនើបទាំងទ្វារស្វ័យប្រវត្តិ, ជណ្តើរ, កៅអី, ម៉ាស៊ីនត្រជាក់, បន្ទប់ទឹក, កន្លែងដាក់អីវ៉ាន់, ប្រព័ន្ធអ៊ីនធឺណិត Wifi, ទូរទស្សន៍ និងប្រព័ន្ធផ្ដល់ព័ត៌មានតាមវីដេអូ និងរត់បានល្បឿនលឿន ដោយចំណាយពេលត្រឹមតែ២៥នាទីប៉ុណ្ណោះ ពីស្ថានីយរថភ្លើងរាជធានីភ្នំពេញ ទៅព្រ លានយន្តហោះអន្តរជាតិភ្នំពេញ។
ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលជារដ្ឋម្មន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជួនបានថ្លែងនៅថ្ងៃនេះថា លោកនឹង សូមការអនុញ្ញាតពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ រថភ្លើងទាំងបីគ្រឿងនេះ ដើម្បីធ្វើដំណើរពីភ្នំពេញ ទៅព្រលានយន្ដហោះភ្នំពេញ ឬអាចរត់ទៅក្រុងព្រះសីហនុ ឬ រត់ទៅដល់ប៉ោយប៉ែតតែម្ដង»។
គួររំលឹកថា ដើម្បីសម្រួលការធ្វើដំណើររបស់អ្នកដំណើរទៅកាន់អាកាស យានដ្ឋានអន្តរជាតិភ្នំពេញដែលតែងរង នឹងការស្ទះចរាចរណ៍ ក្រសួងសាធារណការបានសហការជាមួយនឹងក្រុម ហ៊ុន Royal Railway បានដាក់ឱ្យ ដំណើរការនូវរថភ្លើងធុនស្រាលដឹកអ្នកដំណើរ ពីស្ថានីយនៅកណ្តាលរាជ ធានី ភ្នំពេញ ធ្វើដំណើរចេញចូលទៅ ក្នុងអាកាសយានដ្ឋានអន្តរជាតិតាំងពីថ្ងៃអង្គារ ទី១០ ខែមេសា ឆ្នាំ២០១៨ ។ រថ ភ្លើងធុនស្រាលនេះ ត្រូវគេ បញ្ជាក់ថា អាចដឹកជញ្ជួនអ្នកដំណើរចេញចូលទៅក្នុងអាកាសយានដ្ឋានអន្តរជាតិក្នុង មួយថ្ងៃៗបានជាមធ្យម ចំនួន២០ជើង។
]