សម្តេចក្រឡាហោម ស ខេង ទស្សនកិច្ចវៀតណាម
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោមសខេង បានដឹកនាំគណៈប្រតិភូចេញទៅ បំពេញទស្សនកិច្ចនៅវៀតណាម ដើម្បីចូលរួមកិច្ចប្រជុំស្ដីពីការពាក់ពន្ធ័នឹងកិច្ចសហប្រតិបត្តិការខេត្តជាប់ ដែល ព្រំដែន។ ដំណើរដឹកនាំគណៈប្រតិភូ បានធ្វើវេលារសៀលថ្ងៃទី៩មករា។ មន្ត្រីក្រសួងមហាផ្ទៃបានអោយដឹងថា ក្នុងពេលបំពេញទស្សនកិច្ចនៅវៀតណាម សម្តេចក្រឡាហោមនឹងចូលរួមកិច្ចប្រជុំសំខាន់ៗចំនួន២។ កិច្ចប្រជុំទី១ គឺកិច្ចប្រជុំលើកទី១០ ស្ដីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍតាមបណ្ដាខេត្តជាប់ ព្រំដែនរវាងកម្ពុ ជា និងវៀតណាម និងកិច្ចប្រជុំទី២វិញ គឺកិច្ចប្រជុំស្ដីពីកិច្ចសហប្រតិបត្តិការ និងដើម្បីចុះហត្ថលេខាលើផែនការ បន្តកិច្ចសហប្រតិបត្តិការសម្រាប់ឆ្នាំ២០១៩ រវាងអាជ្ញាធរខេត្តជាប់ព្រំដែនប្រទេសទាំងពីរ ពាក់ព័ន្ធវិស័យពាណិជ្ជ កម្ម សេដ្ឋកិច្ច វប្បធម៌។ មន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ដែរថា ដំណើរទស្សនកិច្ច របស់សម្ដេចក្រឡាហោម ស ខេង រួមនិងគណៈប្រតិភូលើកនេះ ក៏ជាការពង្រឹងបន្ថែមទៀត នូវទំនាក់ទំនងរវាងក្រសួងមហាផ្ទៃកម្ពុជា និង ក្រសួងនគរបាលជាតិវៀតណាម ពាក់ព័ន្ធនិងកិច្ចសហប្រតិបត្តិការពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ។ កម្ពុជានិងវៀតណាម មានព្រំដែនជាប់គ្នាជាង១ពាន់២០០គីឡូម៉ែត្រ ដែលព្រំដែនរបស់កម្ពុជាជាប់នឹងវៀតណាម រួមមានខេត្តកែប កំពត តាកែវ កណ្ដាល ព្រៃវែង ស្វាយរៀង ត្បូងឃ្មុំ ក្រចេះ មណ្ឌលគិរី និងរតនគិរី។