លោកគង់គាំនិងលោកគង់បូរ៉ាដាក់ពាក្យស្នើសុំសិទ្ធិធ្វើនយោបាយ

អត្ថបទដោយ៖
Kien Sereyvuth

អតីតអ្នកនយោបាយគណបក្សសង្គ្រោះជាតិលោកគង់គាំ និងលោកគង់បូរ៉ា បានដាក់ពាក្យស្នើសុំសិទ្ធិធ្វើនយោ បាយសាឡើងវិញ នៅថ្ងៃទី៩មករា មួយថ្ងៃបន្ទាប់ពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយមាត្រា៤៥ថ្មី (ស្ទួន) បានប្រកាស ចូលជាធរមាន។ មន្ត្រីអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោករដ្ឋលេខាធិការខៀវសុភ័គ បាន បញ្ជាក់ប្រាប់អ្នកសារព័ត៌មានថាលិខិតរបស់លោកគង់គាំ បានដាក់នៅពេលព្រឹក និងលិខិតរបស់លោកគង់បូរ៉ា បានដាក់នៅពេលរសៀលថ្ងៃទី៩មករានេះនៅក្រសួងមហាផ្ទៃ។
យោង តាមច្បាប់ «បុគ្គលដែលបានតុលាការ សម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយនេះ នឹងអាច ទទួលបាន វិញនូវសិទ្ធិនយោបាយពេញលេញដោយពេញច្បាប់ បន្ទាប់ពីផុតរយៈពេលនៃការហាមឃាត់ដែល កំណត់ដោយ សាលដីការបស់តុលាការកំពូល ឬក្នុងករណីដែលបុគ្គលនោះត្រូវបានផ្តល់នីតិសម្បទាឡើងវិញ ដោយព្រះ មហាក្សត្រ តាមសំណើរបស់នាយករដ្ឋមន្រ្តី តាមសេចក្តីស្នើសុំរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
  លោក គង់ គាំ រួមទាំងអតីតថ្នាក់ដឹកនាំ អតីតគណបក្សសង្រ្គោះជាតិ សរុបចំនួន១១៨នាក់ ត្រូវបានតុលាការ កំពូលចេញសាលដីកាផ្អាកសកម្មភាពនយោបាយរយៈពេល៥ឆ្នាំ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ បន្ទាប់ពី តុលាការជឿជាក់ថា អតីតគណបក្សប្រឆាំងនេះ បានឃុបឃិតជាមួយបរទេស ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋា ភិបាលស្របច្បាប់របស់កម្ពុជា។

 

 

 

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner